ភាពតានតឹង​នៅ​កោះ​អូគីណាវ៉ា ក្រោយ​ពី​ទាហាន​អាមេរិកំាង​ពីរនាក់​បាន​រំលោភ​ស្រ្តី​វ័យក្មេង​ជប៉ុន​ម្នាក់

បច្ចុប្បន្ននេះមានទាហានអាមេរិកំាងចំនួន៤៧០០០នាក់កំពុងបំពេញបេសកកម្ម នៅ ក្នុងប្រទេសជប៉ុន ក្នុងនោះមានពាក់កណ្តាលនៅលើកោះអូគីណាវ៉ា។ ប្រមុខកម្លំាងទ័ពអាមេរិកំាងលោកឧត្តមសេនីយSam Angelellaបានសន្យា ថា បុគ្គលិកជាទាហាននិងស៊ីវិលដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេស ជប៉ុននឹងទទួលការអប់រំនូវតម្លៃជាសារវន្ត។សេចក្តីសម្រេចនេះបានធ្វើឡើងបន្ទាប់ ពីមានទាហានអាមេរិកំាងពីរនាក់បានចាប់រំលោភស្រ្តីវ័យក្មេង ជប៉ុនម្នាក់នៅ កោះអូគីណាវ៉ា។

ក្រោយពីហេតុការណ៍ចាប់រំលោភស្រ្តីវ័យក្មេងជប៉ុនម្នាក់មក មានទាហានអាមេ រិកំាងចំនួនពីរនាក់ក្នុងអាយុ២៣ឆ្នំាត្រូវបានចាប់ខ្លួននៅកោះអូគីណាវ៉ា។ អូគីណាវ៉ាដែលមានវត្តមានទាហានអាមេរិកំាងប្រមាណជាពាក់កណ្តាលក្នុង ចំនួនទាហានអាមេរិកំាងសរុប៤៧០០០នាក់ដែលកំពុងបំពេញបេសកកម្មនៅក្នុង ប្រទេសជប៉ុននិងដែលការចាប់រំលោភពីសំណាក់ទាហានអាមេរិកំាងមានការកើនឡើង ខ្ពស់បើប្រៀបនឹងប្រទេសផ្សេងទៀតដែលមានវត្តមានមូលដ្ឋានយោធាអាមេរិ កំាង។

គួរជម្រាបជូនថា ជប៉ុនគឺជាប្រទេសមួយដែលមានវត្តមានមូលដ្ឋានយោធាអាមេរិក ធំជាងគេ នៅក្រៅទឹកដីអាមេរិកំាង។ មូលដ្ឋានយោធាអាមេរិកនៅកោះអូគី ណាវ៉ា គឺទុកសម្រាប់ឃ្លំាមើលសកម្មភាពរបស់ប្រទេសចិនដែលទើបបានបញ្ជូន នាវាចម្បំាងចំនួន ៧គ្រឿងទៅដាក់ព័ទ្ធជុំវិញទីប្រជុំកោះ Senkaku ដែលស្ថិត ក្រោមការគ្រប់គ្រងរបស់ជប៉ុននិងដែលចិនកំពុងទាមទារថាជារបស់ខ្លួន។ ម្យ៉ាង ទៀត ចិនក៏កំពុងត្រៀមរៀបចំមហាសមយុទ្ធផ្លូវអាកាស និងផ្លូវទឹកនៅប៉ែក ខាងត្បូងកោះអូគីណាវ៉ា។

ដូច្នេះឃើញថា ចង់ ឬមិនចង់ ជប៉ុនពិតជាត្រូវការដោយចៀសមិនរួចនូវអ្នកការពារ ខ្លួន គឺអាមេរិកំាងដើម្បីប្រឈមទប់នឹងឥទ្ធិពលកាន់តែខ្លំាងឡើងៗរបស់ ប្រទេសចិន។ ប៉ុន្តែនៅកោះអូគីណាវ៉ា វត្តមានទាហានអាមរិកំាងបាននិងកំពុង ទទួលរងការប្រឆំាងកាន់តែខ្លំាង ឡើងៗពីសំណាក់ប្រជាជនជប៉ុននៅកោះ អូគីណាវ៉ា។ មានប្រជាជនជប៉ុនរាប់សិបពាន់នាក់បាននំាគ្នាចុះផ្លូវធ្វើបាតុកម្ម ប្រឆំាងនឹងការចាប់រំលោភស្រ្តីវ័យក្មេងជប៉ុនម្នាក់ពីសំណាក់ទាហាន អាមេរិ កំាងពីរនាក់៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close