អូស្រ្តាលីមានជំហរមុតមាំជុំវិញ​បញ្ហាអ្នកស្វែងរកសិទ្ធិជ្រកកោន

រដ្ឋមន្រ្តីអន្តោប្រវេសន៍អូស្ត្រាលី នៅតែអះអាងថា លោក ពិតជាមានជំហរមុត មាំមួយលើបញ្ហាអ្នកស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីគណបក្សជំទាស់បានរិះគន់ ទៅលើបញ្ហានេះ។

គណបក្សជំទាស់ និយាយថា នៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលចម្រុះរបស់ខ្លួន ប្រជាពលរដ្ឋ អាចរំពឹងថាគេត្រូវរង់ចាំ៥ឆ្នាំ នៅកោះ Nauru ប្រសិនបើពួកគេស្វែង រកសិទ្ធិជ្រកកោនតាមរយៈការធ្វើដំណើរតាមកាណូត។

គណបក្ស ជំទាស់ និយាយថារដ្ឋាភិបាលកំពុងកាន់អំណាច មិនបានពន្យល់ឲ្យបាន ច្បាស់លាស់ ថាតើអ្នកស្វែងរកសិទ្ធិជ្រកកោននឹងស្នាក់នៅកោះ Nauru រយៈ ពេលយូរប៉ុន្មានឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close