ហ្វ៊ីលីពីនប្រកាស់ជំហររឹងដាច់ខាតដើម្បីប្រយោជន៍ជាតិក្នុងជម្លោះដែនទឹកជាមួយចិន
ប្រធានាធិបតីនៃប្រទសហ្វ៊ីលីពីនថ្លែងថា ប្រទេសរបស់លោកនឹងមិនដកថយចេញ ពីតំបន់ជម្លោះដែនទឹកជាមួយប្រទេស ចិននោះឡើយ ដោយសារថាជម្លោះ នេះ ជាករណីមួយដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។
ប្រទេសហ្វ៊ីលីពីន និងប្រទេសចិនដែលជាប្រទេសមហាអំណាចមួយនោះ កំពុងតែប្រ កួត គ្នាដណ្ដើមកម្មសិទ្ធិកាន់កាប់កម្រងកោះនៅក្នុង សមុទ្រចិនខាងត្បូង។
លោកប្រធានាធិបតី Benigno Aquino មានប្រសាសន៍ថា កោះមួយចំនួនគឺស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន ហើយថា បញ្ហានេះក៏ជាបញ្ហាទាក់ទង នឹងគោល ការណ៍និងមោទនភាពផងដែរ។
លោកបន្តថា កោះទាំងនោះស្ថិតនៅត្រឹមចម្ងាយមិនដល់២០០គីឡូម៉ែត្រពីដែន ទឹក Palawan របស់ហ្វ៊ីលីពីនឡើយ។ លោកថាប្រទេសណាក៏ដោយដែលឲ្យតម្លៃ លើឈ្មោះរបស់ខ្លួនគួរតែមានសិទ្ធិក្រោកឈរឡើងដើម្បីការពារសិទ្ធិរបស់ខ្លួន៕ (Radio Australia)