«សកម្មភាពយុវជនអាស៊ី-ប៉ាស៊ីហ្វិក៖រួមគ្នាបង្កើតអនាគតប៉ាស៊ីហ្វិក»៖ពិព័រណ៍ស្នាដៃ
Cambodia News
បញ្ញាសិប្បនិម្មិត(AI)របស់និស្សិតសកលលោកបើកធ្វើនៅក្រុងក្វាងចូវ ថ្ងៃទី១១ខែវិច្ឆិកា ពិព័រណ៍ស្នាដៃបញ្ញាសិប្បនិម្មិត(AI)របស់និស្សិតសាកលលោកក្រោមប្រធានបទ«សកម្មភាពយុវជនអាស៊ី-ប៉ាស៊ីហ្វកិ៖រួមគ្នាបង្កើតអនាគតប៉ាស៊ីហ្វិក» ដែលសហការរៀបចំដោយបណ្តាញCGTN សាកលវិទ្យាល័យជីណាននិង
វិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្ត្រនវានុវត្តន៍និងអភិវឌ្ឍន៍(CIIDS)បានបើកធ្វើនៅសាកលវិទ្យាល័យជីណាន។សកម្មភាពនេះធ្វើឡើងគួបផ្សំជាមួយប្រធានបទរបស់APECស្ដីពី«កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម» ពិព័រណ៍
នេះបានបង្កើតវេទិកាមួយសម្រាប់ការផ្លាស់ប្តូរសិល្បៈឆ្លងដែននិងការសន្ទនាខាងគំនិតក្នុងចំណោមយុវជនតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅមុនពេលបើកកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំAPECលើកទី៣៣។
ព្រឹត្តិការណ៍នេះបានប្រមូលស្នាដៃពីសាកលវិទ្យាល័យនានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូលដែលទទួលបានស្នាដៃច្នៃប្រឌិតដោយAIចំនួន២៥២ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតីបរិយាបន្ននិងការចាប់ដៃគ្នាដើរឆ្ពោះទៅមុខ៕



