លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមការបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់សង្កាត់នៅទីក្រុងប៉េកាំង
Cambodia News
ថ្ងៃទី ៦ ខែវិច្ឆិកា គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់ឃុំ និងសង្កាត់នៅក្នុងទីក្រុងប៉េកាំង។
នៅពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជនថ្នាក់សង្កាត់នៅស្ថានីយ៍បោះឆ្នោតHuairentang ដែលស្ថិតនៅមណ្ឌលបោះឆ្នោតZhongnanhai នៃខណ្ឌXicheng លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម ចិនបានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសតំណាងសភាប្រជាជន គឺជា មូល ដ្ឋានគ្រឹះសម្រាប់ការប្រកាន់ខ្ជាប់ ការធ្វើឱ្យល្អពេញលេញ និងដំណើរការឱ្យបានល្អនូវរបបសភាតំណាងប្រជាជនទូទាំងប្រទេសចិន ហើយក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវភាពនយោបាយរដ្ឋផងដែរ។
យើងត្រូវអនុវត្ត «លទ្ធិប្រជាធិបតេយ្យប្រជាជនពេញមួយដំណើរការ» (whole-process people’s democracy) ប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្ស ព្រមទាំងធ្វើការតាមច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីធានាជ្រើសរើសតំណាងសភាប្រជាជនដែលប្រជាជនពេញចិត្ត៕
