ចិនសម្រេចមិនបញ្ជូនរដ្ឋមន្ត្រីហិរញ្ញវត្ថុទៅចូលរួមប្រជុំក្នុងប្រទេសជប៉ុន
រដ្ឋាភិបាលចិនបានប្រកាសថាឥឡូវនេះខ្លួននឹងមិនបញ្ជូនប្រធានផ្នែកហិរញ្ញវត្ថុ របស់ខ្លួនទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយប័ណ្ណអន្តរជាតិ និង ធនាគារពិភពលោកក្នុងទីក្រុងតូក្យូឡើយ។
ការសម្រេចចិត្តបែបនេះ ធ្វើឡើងនៅចំពេលដែលជម្លោះដែនដីរវាងប្រទេសទាំង ពីរ នៅកំពុងបន្តនៅឡើយ។
មន្ត្រីរដ្ឋាភិបាលចិនមួយរូបឲ្យដឹងថារដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសចិននិងទេសាភិ បាលនៃធនាគារប្រជាជនចិន នឹងលុបចោលការធ្វើដំណើរទៅប្រទេសជប៉ុន។
នៅពេលមុននេះមន្ត្រីក្នុងក្រុងតូក្យូរំពឹងថា គណៈប្រតិភូចិនអាចចូលរួមក្នុងកិច្ច ប្រជុំ ទាំងពីរនេះ។
ទំនាក់ទំនងរវាងចិន និងជប៉ុន មានភាពល្អក់កករ ចាប់តាំងពី ជប៉ុនសម្រេចប្រកាស កាល ពីខែមុនថា ផ្នែកខ្លះនៃតំបន់ប្រជុំកោះនៅសមុទ្រចិនខាងកើត ថាជារបស់ខ្លួន ដែល តំបន់ទាំងនោះ ភាគីចិន និងតៃវ៉ាន់សុទ្ធតែអះអាងថា ស្ថិតក្នុងអធិបតេយ្យ ដែន ទឹករបស់ខ្លួន រៀងៗខ្លួន៕ (Radio Australia)