ជា​សមិទ្ធផលប្រទេសចិន​និងអាមេរិក​ឈានដល់​គំនិតឯកភាព​រួម​៨​ចំណុច​

Cambodia News

ចាប់ពីថ្ងៃទី​២៣ដល់ថ្ងៃទី​២៥ ខែកញ្ញា តាមពេលវេលា​ក្នុងតំបន់​ ​លោក​Xi Jinping​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញបំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សហរដ្ឋអាមេរិក​។ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នេះ ប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ​ បាន​ផ្លាស់ប្តូរមតិយោបល់​យ៉ាងស៊ីជម្រៅស្តីពី​ទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈស្ថាបនា​រវាង​ប្រទស​ចិន​និង​អាមេរិក​និង​បញ្ហា​សំខាន់​ក្នុងតំបន់​និងអន្តរជាតិ​ ​និង​​បានឈានដល់គំនិតឯកភាព​រួម​ជា​សមិទ្ធផលចំនួន​៨​ចំណុច​ រួមមាន​៖

ទី១ ភាគីទាំងពីរ​យល់ព្រម​ បង្កើតទំនាក់ទំនង​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​ប្រកបដោយ​លក្ខណៈ ស្ថាបនា​រវាង​ប្រទស​ចិន​ និង​អាមេរិក​ដោយឈរលើមូលដ្ឋាន​គោរព​គ្នាទៅវិញទៅមក ​យុត្តិធម៌​និង​សមភាព​។

ទី២ ​ភាគីទាំងពីរ ​យល់ព្រម​គាំទ្រគ្នាទៅវិញទៅមក ​ក្នុង​ការរៀបចំ​ឱ្យ​បានល្អ​នូវ​កិច្ចប្រជុំក្រៅ ផ្លូវការ​​​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វីក​និង​កិច្ចប្រជុំ​កំពូលG20​។

ទី៣ ​ប្រមុខរដ្ឋ​នៃប្រទេសទាំងពីរ​ឯកភាពថា​ ​អ៊ីរ៉ង់​ត្រូវតែ​អនុវត្ត​កិច្ចសន្យា​ដែល​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ប្រទេសនិងអង្គការណា​មួយ​សុទ្ធតែ​មិន​អាច​យកកម្រៃលើផ្លូវទឹក​អន្តរជាតិ​បានឡើយ។

ទី៤ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បានរំលឹកឡើងវិញថា ​ប្រទេសចិន​និងសហរដ្ឋអាមេរិក​ធ្លាប់​ជាសម្ព័ន្ធមិត្ត​នឹង​គ្នា​ក្នុង​អំឡុង​សង្គ្រាមលោកលើកទី២ ​ដោយបានប្រយុទ្ធរួមគ្នា ​ដើម្បីទទួល បានជ័យជម្នះនៃសង្គ្រាម។

ទី​៥ ​ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​បាន​ទទួលស្គាល់​តួនាទី​វិជ្ជមាន​នៃ​យន្តការ​ពិគ្រោះពិភាក្សា​ផ្នែក​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ ​និង​សមិទ្ធផល​នៃ​កិច្ច​ពិគ្រោះពិភាក្សា​នៃ​ក្រុមការងារ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​ប្រទេសទាំង​ពីរ​ ក្នុងនោះ​បូក​រួមទាំង​ការ​បង្កើត​និង​ជំរុញ​យន្តការ​ក្រុមប្រឹក្សា​ពាណិជ្ជកម្មជាដើម​។

ទី​៦ កិច្ចសហប្រតិបត្តិការនៃ​ស្ថាប័ន​អនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់ចិន​និងសហរដ្ឋ អាមេរិក​ ទទួល​បាន​សមិទ្ធផល​ជាក់ស្តែង។

ទី​៧ ភាគីទាំងពីរ​បានយល់ព្រម​បង្កើតកិច្ចសន្ទនារវាងចិន​និងសហរដ្ឋអាមេរិក ស្តីពី​បញ្ញា សិប្បនិម្មិត ​ដើម្បីផ្លាស់ប្តូរអំពី​ហានិភ័យ​និងផលប្រយោជន៍ដែល​ពាក់ព័ន្ធ​នឹង​បញ្ញាសិប្ប និម្មិត។

និងទី​៨ ភាគីអាមេរិក​ស្វាគមន៍ចំពោះ​ការ​ចូល​មកដល់នៃ​ខ្លាឃ្មុំផេនដាមួយគូ​​ដែល​ប្រទេស​ចិន​បានជួល​ឱ្យទៅសួនសត្វ​Atlanta៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close