លោក Xi Jinping បានផ្លាស់ប្តូរមតិយោបល់ក្នុងជំនួបចង្អៀតជាមួយលោក Donald Trump
Cambodia News
នាព្រឹកថ្ងៃទី២៤ ខែកញ្ញាតាមម៉ោងអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Donald Trump ប្រធានាធិបតីអាមេរិកបានផ្លាស់ប្តូរមតិយោបល់ក្នុងជំនួបចង្អៀត នៅOval Office នៃសេតវិមាន ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោក Xi Jinping បានលើកឡើងថា ការកំណត់ទំនាក់ទំនងថ្មីរវាងចិននិងអាមេរិកពោលគឺ ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនា បានបង្ហាញពីទិដ្ឋភាពជាក់ស្តែងនាពេលបច្ចុប្បន្ន នៃទំនាក់ទំនងប្រទេសយើងទាំងពីរ និងជាការរំពឹងទុកចំពោះអនាគត។ ភាគីទាំងពីរគួរធ្វើឱ្យចក្ខុវស័យនេះក្លាយជាសកម្មភាពជាក់ស្តែង ដើម្បីបង្កើតអនាគតដ៏កាន់តែមានស្ថិរភាព បរិសុទ្ធ និងជានិរន្តរភាព។
លោក Xi Jinping បានសង្កត់ធ្ងន់ថា គោលជំហរគាំពារការបង្រួមបង្រួបជាតិ និងបូរណភាពទឹកដីរបស់ភាគីចិនគឺច្បាស់លាស់ណាស់។ សង្ឃឹមថាភាគីអាមេរិកប្រកាន់ខ្ជាប់គោលជំហរដ៏ត្រឹមត្រូវដែលប្រឆាំងនឹង«ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ» ដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រុងប្រយ័ត្ន ដើម្បីពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រចិននិងអាមេរិក និងការវិវឌ្ឍនៃទំនាក់ទំនងប្រទេសទាំងពីរចិននិងអាមេរិក៕