លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ច​ដែល​រៀបចំ​ធ្វើឡើង​នៅ​សេតវិមាន​​ដោយ​លោក Donald Trump ​ប្រធានាធិបតីអាមេរិក​​

Cambodia News​

នាព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា​ឆ្នាំ២០២៦ តាម​ម៉ោងអាមេរិក​  លោក  Donald Trump ​ប្រធានាធិបតីអាមេរិក​បាន​ប្រារព្ធ​ពិធីទទួលបដិសណ្ឋារកិច្ច​ដ៏មហោឡារឹក​​នៅ​សេតវិមាន​ ​ដើម្បី​​​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​​លោក Xi Jinping ប្រធានរដ្ឋចិន​ដែល​​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក។

អំឡុងពេល​​​លោក Xi Jinping ប្រធានរដ្ឋចិន​​និងលោកស្រី Peng Liyuan​ ជាភរិយាធ្វើដំណើរ ទៅដល់សេតវិមាន ​​​លោក​ Donald Trump ​និងលោកស្រី  ​Melania Trump  ​ជាភរិយា​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅកន្លែងចុះពីលើរថយន្ត។  ប្រមុខរដ្ឋ​ និងភរិយា​នៃ​ប្រទេសទាំងពីរ​បាន​ថតរូប​​អនុស្សាវរីយ៍ រួមគ្នា។​ ​ជាកិច្ចបន្ទាប់​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំងពីរ​ចិន​និង​អាមេរិក​បាន​ថ្លែង​សុន្ទរកថា​ដោយឡែកពីគ្នា។​

លោក Xi Jinpingបាន​ថ្លែងថា  ​លើកនេះ​ខ្ញុំ​មក​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក ​ក្នុងបំណង​​បន្តវេន​នៃការរឹតចំណងមិត្តភាពរវាង​ចិន​និងអាមេរិក​ ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ ​និង​ដើម្បី​បង្កើន​ផលប្រយោជន៍ជូនចំពោះ​ប្រជាជន​នៃ​ប្រទេសទាំងពីរ។ ​ចិននិងអាមេរិក​ជា​ប្រទេសធំ​ សុទ្ធតែ​មានទំនួលខុសត្រូវ​ដ៏សំខាន់​នៃ​ប្រវត្តិសាស្ត្រក្នុង​ការ​ជំរុញ​ការអភិវឌ្ឍ ​និងភាព​រីកចម្រើន​នៃ​មនុស្សជាតិ ​គួរតែ​បង្កើន​ការផ្លាស់ប្តូរគ្នា ​កិច្ចសហប្រតិបត្តិការដោយស្មោះស្មគ្រសុទ្ធចិត្ត ​និងរួមរស់ដោយសន្តិសហវិជ្ជមាន។​​​

លោក Xi Jinping បាន​បន្ត​ទៀត​​ថា ​ក្នុងអំឡុងពេល​សង្គ្រាម​លោក​លើកទីពីរ ​​ចិន​និង​អាមេរិក​បាន​គៀកស្មាគ្នា​ដើម្បីប្រយុទ្ធ​ប្រឆាំង​ការឈ្លានពាននៃហ្វាស៊ីស​។ ​ប្រវត្តិសាស្ត្រ​នេះ​ ប្រជាជន​ចិន​មិនដែលបំភ្លេច ​ប្រជាជន​អាមេរិក​ក៏មិនដែលបាន​បំភ្លេចដែរ។ ​ក្តីសង្ឃឹម​នៃ​

ទំនាក់ទំនងចិននិងអាមេរិក​ផ្តោតលើ​​ប្រជាជន​ អនាគតនៃទំនាក់ទំនងចិននិងអាមេរិក​ផ្តោតលើ​យុវជន​​។​ នៅ៥ឆ្នាំ​ខាងមុខ​នេះ ​ភាគីចិននឹង​អញ្ជើញ​យុវជនអាមេរិក​ចំនួន​១សែននាក់ទៀត​មក​ផ្លាស់ប្តូរនៅប្រទេសចិន ។ ​ខ្លាឃ្មុំផេនដា​ជា​បេសកជនពិសេស​នៃ​ចំណង​មិត្តភាព​រវាង​ប្រជាជន​ចិន ​និង​ប្រជាជន​អាមេរិក។ ​«ឆ្លៀត​ឱកាស​នេះ​ខ្ញុំ​សូម​ចែករំលែក​ដំណឹង​ល្អមួយគឺ ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​  ​​ផេនដាមួយគូរ​ មួយឈ្មោះ​Pingping និងមួយទៀតឈ្មោះ Fushuang​  ​នឹង​មកដល់​សួនសត្វ​Atlanta ​ជួបជាមួយ​ប្រជាជន​អាមេរិក​។​»  ​

«ចូរយើងពួតដៃគ្នា​ដើម្បី កសាងពិភពលោក​ឱ្យ​កាន់តែល្អប្រសើរ!​»

​ ​​​លោក  Donald Trump ​ប្រធានាធិបតីអាមេរិក​បាន​​ថ្លែង​​ថា​៖   ​«ចាប់ពីឆ្នាំ ២០១៦ ដែលខ្ញុំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតីអាមេរិក​លើកទីមួយមក ​​លោក Xi Jinping ប្រធានរដ្ឋចិននិងខ្ញុំ​បានប​ង្កើតចំណងមិត្ត​ភាព​ដ៏​ជ្រាលជ្រៅ។ ចំណង​មិត្តភាព​នេះ ​ឈរលើ​មូលដ្ឋាន គោរពគ្នាទៅវិញទៅមក ​និង​ផលប្រយោជន៍​ស្នូល​របស់​ប្រជាជន​នៃ​ប្រទេសទាំងពីរ​ចិន​និងអាមេរិក​។  »

ជាកិច្ចបន្ត​  ​ប្រមុខរដ្ឋ​ និងភរិយា​​នៃ​ប្រទេសទាំងពីរ​ចិន​និងអាមេរិក​បាន​អញ្ជើញ​ទស្សនា​ការសម្តែង​នៃកងម៉ារីន​អាមេរិក​៕​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close