លោក Li Qiang នាយករដ្ឋមន្ត្រីចិន​ចូលរួមពិធីសម្ពោធបើកពិព័រណ៍​ពាណិជ្ជកម្មឌីជីថលសកលលើកទី​៥​ និងថ្លែងសុន្ទរកថា

Cambodia News

ព្រឹកថ្ងៃទី២៤ ខែ​កញ្ញា នៅក្រុងHangzhou លោក Li Qiang នាយករដ្ឋមន្ត្រីចិនបាន​អញ្ជើញ​​ចូលរួមពិធីសម្ពោធបើកពិព័រណ៍​ពាណិជ្ជកម្មឌីជីថលសកលលើកទី​៥​​និងថ្លែងសុន្ទរកថា​។

លោក​ Li Qiang បាន​លើកឡើងថា​ ​ការរីកចម្រើននៃពាណិជ្ជកម្មឌីជីថល​បាន​នាំមក​នូវ​កម្លាំង​ចលករ​ថ្មី​និង​ឱកាសថ្មី។ ​ប្រឈមមុខនឹងនិន្នាការនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច​ ​ ​សហគមន៍អន្តរជាតិគួរ​សហការ​គ្នា​​ដោយស្មោះ​  ។  ​គួរ​​បង្កើន​​ការតភ្ជាប់ឌីជីថល​ ជំរុញ​ឱ្យ​ពាណិជ្ជកម្ម​មាន​សេរីភាព​ជាងមុន។ ​​គួរ​គាំទ្រ​ឱ្យ​​យន្តការ​ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាដើម​អាចដើរតួនាទីកាន់តែល្អ  ​ដើម្បី​​​កសាង​សណ្តាប់ធ្នាប់សេដ្ឋកិច្ច​និងពាណិជ្ជកម្មដ៏​យុត្តិធម៌​និងសមហេតុផល។

ភ្ញៀវកិត្តិយសអន្តរជាតិ​ជា​ច្រើនរូបដូចជា​ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​   ​​លោក  Adylbek Aleshovich Kasymaliev នាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន ​ជាដើមបាន​អញ្ជើញ​ចូលរួម​ពិធីសម្ពោធបើកនិងថ្លែង​សុន្ទរកថា ​លោក Mueller អគ្គនាយកអង្គការ​ UNIDO និងភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​​បាន​ថ្លែង​សុន្ទរ​កថា​តាម​ប្រព័ន្ធ​​វីដេអូ។ ​តំណាង​​ជាង ១២០០ រូប​មកពីប្រទេស និងតំបន់ជិត ៥០  និង​អង្គការអន្តរជាតិពាក់ព័ន្ធបានចូលរួមក្នុងពិធី​នេះ។

​​មេដឹកនាំ​បរទេស​​បានថ្លែង​អំណរគុណ​ចំពោះប្រទេសចិន​ ដែល​បាន​ចែករំលែកសមិទ្ធផលអភិវឌ្ឍន៍របស់ខ្លួនជាមួយប្រទេសដទៃ​  ​រំពឹងទុក​ចាប់ដៃជាមួយភាគីចិន ​​ដើម្បីលុប​បំបាត់​​​​គម្លាតឌីជីថល​ ​និង​បំពេញ​បន្ថែម​​កម្លាំង​ចលករ​​ថ្មី​​ដោយ​ឥតឈប់ឈរ​សម្រាប់​​​ការអភិវឌ្ឍ​ជា​និរន្តរភាព​នៃ​ពិភពលោក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close