លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកការប្រកួតជំនាញពិភពលោកលើកទី ៤៨

Cambodia News

នាថ្ងៃទី ២២ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរការបើកការប្រកួតជំនាញពិភពលោកលើកទី ៤៨ ដោយលើកឡើងថា បច្ចុប្បន្ន បដិវត្តិន៍បច្ចេកវិទ្យានិងកំណែទម្រង់ឧស្សាហកម្មជុំថ្មីបាននិងកំពុងវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សដែលជះឥទ្ធិពលយ៉ាងខ្លាំងចំពោះការអភិវឌ្ឍជំនាញសកល។

ការប្រកួតជំនាញពិភពលោកបានតភ្ជាប់យ៉ាងស្អិតល្មួតជាមួយតម្រូវការខាងឧស្សាហកម្ម និងបានបង្កើតជាវេទិការដ៏មានអំណោយផលសម្រប់ធនធានមនុស្សដែលមានជំនាញខ្ពស់នៃប្រទេសនានាបង្កើនជំនាញ និងរៀនសូត្រពីគ្នាទៅវិញទៅមក។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនលើកទឹកចិត្តឱ្យពលករកាន់តែច្រើនឡើងៗ ជាពិសេសយុវជនក្លាយជាធនធានមនុស្សដែលមានជំនាញខ្ពស់។

ប្រទេសចិនមានឆន្ទៈបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី និងជំរុញការអភិវឌ្ឍចលនាជំនាញពិភពលោកដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចសកល និងកែលម្អសុខុមាលភាពនៃជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close