ពិធីបើកមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី ​១៣ ​បានប្រារព្ធធ្វើ

Cambodia News

នៅថ្ងៃទី ​១៩ ​ខែកញ្ញា ​ពិធីបើកមហោស្រពភាពយន្តអន្តរជាតិផ្លូវសូត្រលើកទី ​១៣ ​ដែល​សហ​ការ​រៀបចំ​ដោយ​អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​និង​រដ្ឋបាលប្រជាជនខេត្ត ​Shaanxi ​និង​រដ្ឋបាលប្រជាជនខេត្ត ​Fujian ​បានប្រារព្ធ​ធ្វើ​នៅទីក្រុង ​Xi’an ​ខេត្ត ​Shaanxi ​។

លោក ​Shen ​Haixiong ​អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ​នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយ​នីស្ត​ចិន​និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​បានថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ដោយលើកឡើងថា ​ឆ្នាំ​នេះ​គឺ​ជា​ខួបទី ​៧០ ​នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​រវាង​ចិននិងអេហ្ស៊ីប ​។ ​ខណៈពេលដែលលោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលនៃ​អង្គការ​សហ​ប្រតិបត្តិ​ការ​សៀងហៃឆ្នាំ ​២០២៦ ​ព្រមទាំង​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋ​នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីប ​ពិធី​សម្ពោធ​ការ​ចាក់​ផ្សាយ​ភាព​យន្ត​ឯកសាររឿង«ប្រយោគបុរាណចិនដែល​លោក ​Xi ​Jinping ​ចូលចិត្ត»(ប្រែជា​ពហុ​ភាសា)​និង​(ប្រែជា​ភាសាអារ៉ាប់)​ដែល​ផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​បាន​ប្រារព្ធធ្វើ​នៅ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន​និងអេហ្ស៊ីប​ដោយឡែក​ពីគ្នា ​លោក ​Sadyr ​Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន​និង​លោក ​Abdel ​Fattah ​El-Sisi ​ប្រធានា​ធិបតី​អេហ្ស៊ី​បាន​ផ្ញើសារលិខិត​អបអរសាទរការចាក់ផ្សាយកម្មវិធីនេះ ​។ ​អគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​រីករាយ​ចាប់ដៃគ្នា​ជាមួយ​មិត្តរួមអាជីព​ក្នុង​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ដើម្បី​បង្ហាញពីភាពទាក់ទាញនៃវប្បធម៌ចិន​តាមរយៈ​រឿងរ៉ាវនៃផ្លូវសូត្រថ្មី ​ក៏ដូចជា​រួម​ចំណែក​ជា​កម្លាំង​ក្នុង​ការ​ជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្ស​ជាតិ ​៕​

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close