ការស្ទង់មតិរបស់បណ្តាញ CGTN បង្ហាញថា៖ពីការទស្សនាពិព័រណ៍ដល់ការធ្វើជំនួញ ហេតុអ្វីបានជាពិព័រណ៍ចិន-អាស៊ានក្លាយជា”ពិព័រណ៍ប្រកបដោយគុណភាពល្អ” ?
Cambodia News
ក្នុងឱកាសបើកពិព័រណ៍ចិន-អាស៊ានលើកទី ២៣និងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ាន បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩០,៩ ភាគរយសម្គាល់ឃើញថា ការរៀបចំជាបន្តបន្ទាប់នូវពិព័រណ៍ចិន-អាស៊ានបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ។
ពិព័រណ៍ចិន-អាស៊ានលើកនេះបានទាក់ទាញសហគ្រាសប្រហែល ៣៣០០ ឱ្យចូលរួម ហើយតាមការប៉ាន់ប្រមាណ នឹងស្រូបទាញពាណិជ្ជករចិននិងអន្តរជាតិប្រហែល ៣៣០០០នាក់ទៅចូលរួមនិងបញ្ជាទិញ ។ ទាក់ទងនឹងករណីនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៩,៥ភាគរយសម្គាល់ឃើញថា ពិព័រណ៍ចិន-អាស៊ានមិនត្រឹមតែជាបង្អួចសំខាន់មួយសម្រាប់បង្ហាញពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូររវាងសហគ្រាសនិងសហគ្រាស ជំរុញការតភ្ជាប់រវាងឧស្សាហកម្មនិងចែករំលែកឱកាសអភិវឌ្ឍន៍ក្នុងតំបន់ ។
ដោយឡែកពិព័រណ៍ចិន-អាស៊ានលើកនេះបានរៀបចំជាលើកដំបូងនូវ”ទីផ្សារលក់ដូរផលិតផល AI ”ដែលផលិតផលជាង ៥០០ មុខរបស់សហគ្រាសជាង ៧០ ត្រូវបានដាក់តាំងបង្ហាញព្រមៗគ្នា ផលិតផលទាំងនេះគ្របដណ្តប់លើគ្រប់ប្រភេទមានដូចជា វ៉ែនតា AI នាឡិកាឆ្លាតវៃនិងមនុស្សយន្តប្រើប្រាស់ក្នុងផ្ទះជាដើម ។
សូមបញ្ជាក់ថា ការស្ទង់មតិនេះបានធ្វើឡើងតាមវេបសាយភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីរបស់បណ្តាញ CGTN ហើយក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៣៩៥០ នាក់បានចូលរួមក្នុងការបោះឆ្នោតនិងបញ្ចេញមតិ ៕
