ការស្ទង់មតិ​របស់បណ្តាញ​ CGTN丨អភិបាលកិច្ច​សកលត្រូវ​ដើរ​ចេញផុតពី​ពាក្យ​សម្តី​មិន​​សម​ហេតុផល​ស្តីពី“ការ​យកអសន្តិសុខ​ដូរ​យកសន្តិសុខ”​

Cambodia News

ក្នុងស្ថានការណ៍​អន្តរជាតិដែល​កំពុងប្រែប្រួលនិង​រង្គោះរង្គើ ឱនភាពសន្តិសុខ​​ជាបញ្ហា​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ សហគមន៍​អន្តរជាតិមិន​ដែលខ្វះ​ការទាមទារ​ផ្នែក​សន្តិ​សុខទេ តែអ្វីដែល​កម្រមាន​ពិតប្រាកដនោះ គឺវិធីប្រ​កប​ដោយ​ប្រសិទ្ធភាព​សម្រាប់​ដោះ​ស្រាយ​ការទាមទារ​ផ្នែក​សន្តិសុខ​ ។

តាម​ការស្ទង់មតិ​ដែលបណ្តាញ​ទូរទស្សន៍ ​CGTN នៃ​អគ្គ​ស្ថា​នីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​រៀបចំឡើង​ចំពោះអ្នក​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺ​ណិ​ត​ទូទាំងពិភពលោក​បានបង្ហាញ​ឱ្យឃើញថា ​អ្នកផ្តល់​បទសម្ភាសន៍​ចំនួន​៨៩,៦​ភាគរយ​បាន​អំពាវនាវឱ្យ​ប្រទេសនានា​ដោះស្រាយវិវាទ​អន្តរជាតិ​តាមរយៈ​​កិច្ចសន្ទនានិង​ការចរចា ហើយ​វេទិកាXIANGSHAN​ក្រុងប៉េកាំងដែល​បានរៀបចំ​ឡើង​ក្នុង​រយៈពេល​២០ឆ្នាំជាប់​ៗ​គ្នា​ គឺ​ជា​ការឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​ការរំពឹងទុក​របស់មតិ​សាធារណៈ។

វេទិកាឆ្នាំនេះ​បាន​ផ្តោតលើ​តួនាទីនិង​ទស្សនវិស័យ​របស់ប្រទេស​សកលខាងត្បូង ដែល​ជា​ការ​ជំរុញឱ្យ​អភិបាលកិច្ច​សន្តិសុខអន្តរជាតិ​ប្រែក្លាយពី​ការដឹកនាំដោយ​ប្រទេស​មួយចំនួន​តូច​ទៅរក​ការរួបរួមគ្នា​ប្រកបដោយ​សមភាពនិង​បរិយាបន្ន​កាន់តែខ្លាំង​ឡើងៗ ។

ក្នុង​ការ​ស្ទង់​មតិ ​អ្នកផ្តល់​បទសម្ភាសន៍​ចំនួន​៨០,៤​ភាគរយ​ដែលមកពី​ប្រទេសសកល​ខាង​ត្បូង​បាន​​លើកឡើងថា ​គំនិតសង្គ្រាមត្រជាក់​និងនយោបាយ​អំណាចផ្តាច់ការ​នឹងគំរាម​កំហែង​ដល់​សន្តិភាព​ពិភពលោក និងធ្វើឱ្យ​បញ្ហាប្រឈម​ផ្នែកសន្តិសុខ​មានភាព​កាន់តែ​ធ្ងន់ធ្ងរ ហើ​យ​បាន​អំពាវនាវឱ្យ​ប្រទេសនានា​រួមគ្នាបង្កើត​និម្មាបនកម្ម​សន្តិសុខ​ដែលប្រកប​ដោយ​​តុល្យ​ភាព ប្រសិទ្ធ​ភាពនិងនិរន្តរភាព ។

កិច្ចសន្ទនាផ្នែក​សន្តិសុខដែល​មានអត្ថន័យ​ពិតប្រាកដ មិនមែនជា​ការបញ្ជាក់គ្នា​ទៅវិញ​ទៅ​មក​រវាង​អ្នកដែល​មានទស្សនៈ​ប្រហាក់ប្រហែល​គ្នា​នោះទេ ប៉ុន្តែគឺ​ជា​ការធ្វើឱ្យភាគី​នានា​ដែ​ល​មាន​ការខ្វែងគំនិត​នៅតែអាច​បញ្ជាក់ពី​ការកង្វល់​និង​គ្រប់គ្រង​ហានិភ័យបាន ។ គុណ​តម្លៃ​នៃ​វេទិកា ​XIANGSHAN គឺស្ថិតនៅ​ត្រង់​ថា បាន​រក្សាទុក​នូវ​ផ្លូវជាក់ស្តែង​មួយដែលមិន​ឆ្ពោះ​ទៅរកការ​បដិបក្ខគ្នា​ដោយ​គ្រប់​ជ្រុង​ជ្រោយ​សម្រាប់ពិភពលោក ក្នុងបរិយាកាស​អន្តរ​ជាតិ​ដែល​មាន​ហានិភ័យខ្ពស់​និងទំនុកចិត្ត​គ្នាទាប ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close