បទសម្ភាសន៍ផ្តាច់មុខជាមួយលោក Valdés Urquiza អគ្គលេខាធិការអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ
Cambodia News
ពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Valdés Urquiza អគ្គលេខាធិការអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិបានសម្គាល់ឃើញថា សម្ព័ន្ធអន្តរជាតិប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងតាមការផ្តួចផ្តើមរបស់ប្រទេសចិន គឺជាវិធានការសំខាន់មួយដើម្បីឆ្លើយតបនឹងបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។
លោកបានសង្កត់ធ្ងន់ថា ការគំរាមកំហែងនេះតម្រូវឱ្យយើងមានការសម្របសម្រួលគ្នា កិច្ចសហប្រតិបត្តិការអន្តរប្រទេស និងពហុភាគីនិយមដ៏សកម្មនិងខ្លាំងក្លា ហើយចាត់ទុកការបង្កើតសម្ព័ន្ធនេះជាជំហានវិជ្ជមានសម្រាប់ការឆ្លើយតបនឹងបញ្ហាប្រឈមពាក់ព័ន្ធ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន អង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិបានថ្លែងថា ប្រទេសចិនជាអ្នកគាំទ្រ និងជាដៃគូដ៏មុតមាំក្នុងរយៈពេលជាច្រើនឆ្នាំ ជាពិសេសក្នុងវិស័យប្រឆាំងនឹងការឆបោក លោកក៏បានលើកឧទាហរណ៍ជាច្រើនអំពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងសមត្ថភាព និងការសម្របសម្រួលគ្នារវាងទ្វេភាគី៕
