ក្រសួងការបរទេសចិន៖សង្ឃឹមថាភាគីអាមេរិកកុំចោទប្រកាន់និងលាបពណ៌ចំពោះប្រទេសចិនដោយមិនពិត

Cambodia News

ទាក់ទិននឹងការផ្សាយព័ត៌មានដែលអះអាងថាភាគីអាមេរិកបានចោទប្រកាន់សហគ្រាសបញ្ញាសិប្បនិម្មិតចិនថា“ចម្លង”បច្ចេកវិទ្យារបស់សហគ្រាសអាមេរិក លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថែ្លងនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ការអភិវឌ្ឍខាងបញ្ញាសិប្បនិម្មិតរបស់ចិនគឺជាសមិទ្ធផលនៃការស្រាវជ្រាវដោយឯករាជ្យម្ចាស់ការ ហើយក៏បានអំណោយផលពីការដែលភាគីចិនប្រកាន់ខ្ជាប់ទស្សនៈពិគ្រោះពិភាក្សាគ្នា កសាងជាមួយគ្នា ចែករំលែកគ្នា ក៏ដូចជាបើកទូលាយ​និងកិច្ចសហប្រតិបត្តិការ។

ភាគីចិនយល់ឃើញជានិច្ចថា បណ្តាភាគីនានាគួរបង្កើនកិច្ចសហប្រតិបត្តិការ ជំរុញឱ្យការអភិវឌ្ឍបញ្ញាសិប្បនិម្មិតមានភាពការបើកទូលាយ ផ្តល់ផលប្រយោជន៍ជាទូទៅ និងមានសុចរិតភាព  និងបម្រើដល់ផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល។

សង្ឃឹមថា ភាគីអាមេរិកអាចអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ កុំចោទប្រកាន់និងលាបពណ៌ចំពោះប្រទេសចិនដោយមិនពិត។   ប្រទេសចិននិងអាមេរិកសុទ្ធតែជាប្រទេសធំខាងបញ្ញាសិប្បនិម្មិត ដូច្នេះគួរបង្កើនកិច្ចសហប្រតិបត្តិការគ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close