បណ្តុះ​ពន្លក​នៃ​យុគសម័យ​ថ្មី​​ឱ្យ​បាន​ល្អ​

Cambodia News

ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសជាតិ។ចាប់តាំងពីសមាជបក្សកុម្មុយនីស្ត​ចិន​លើកទី​ ១៨​ មក​​ លោក Xi Jinping​ អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្ត​ចិន​ តែង​យកចិត្តទុកដាក់​ចំពោះការអភិវឌ្ឍការអប់រំ​មូលដ្ឋាន និង​បាន​ផ្តល់អនុសាសន៍​ណែនាំ​និងលើក​ទិសដៅ​សម្រាប់ការកសាងប្រទេសខ្លាំង​ក្លា​ខាង​ការ​អប់រំ​។

សន្និសីទស្តីពីការអប់រំមូលដ្ឋានប្រទេស​ចិន​បានប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៅខែកក្កដា ឆ្នាំនេះ  ដើម្បី​​ផ្សព្វផ្សាយអនុសាសន៍​​ណែនាំសំខាន់របស់លោកXi Jinping​​ ស្តីពីការអប់រំមូលដ្ឋាន។ លោកXi Jinping​​  បានសង្កត់ធ្ងន់លើ “ការបង្កើតនិម្មាបនកម្ម​​ថ្មីសម្រាប់​ការអភិវឌ្ឍការអប់រំមូលដ្ឋានប្រកបដោយ​គុណភាពខ្ពស់ជាបន្តបន្ទាប់” ដែលបាន​ចង្អុលបង្ហាញទិសដៅ​សម្រាប់​ការងារ​​អប់រំ​មូលដ្ឋាននៅក្នុងយុគសម័យថ្មីរបស់​ប្រទេស​ចិន​។ អ្នកអប់រំត្រូវ​ខិតខំប្រឹងប្រែង​បំពេញ​ភារកិច្ច​ ដើម្បី​ថែរក្សា​កុមារនិង​ក្មេងជំទង់​​ឱ្យ​ធំធាត់​ឡើង​ប្រកបដោយ​សុខភាព​ល្អ​ និង​ជំរុញ​ការអភិវឌ្ឍការអប់រំជាកាតព្វកិច្ចប្រកបដោយ​​គុណភាពខ្ពស់ និង​តុល្យភាព។

លោក Xi Jinping  បានលើកឡើង​ថា «វ័យជំទង់ គឺជារយៈពេល​មាស​សម្រាប់​លើកកម្ពស់សុខភាពរបស់​មនុស្សយើង​​»។ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦​ លោក​Xi Jinping  ​បានអញ្ជើញចុះ​ត្រួត​ពិនិត្យការងារ​​នៅ​សហគមន៍​Longfusi នៅ​ទី​ក្រុងប៉េកាំង។ លោកមានក្តីសោមនស្សរីករាយពេលមើល​​ឃើញកុមារទាំងឡាយ និង​បានផ្តែ​ផ្តាំ​​ឱ្យ​ពួកគេ «​ចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បី​សុខភាពល្អនិងមាន​​​រាងកាយមាំ​មួន​​​។ លោក​បាន​បន្ត​ថា​ លទ្ធផលប្រឡងគ្រាន់តែជាផ្នែក​​មួយប៉ុណ្ណោះ កូន​ក្មួយ​ទាំងអស់គ្នា​ត្រូវ​ក្លាយជាមនុស្សដែលមានសុខភាពល្អ​ទាំង​​ផ្លូវ​កាយ​និង​ផ្លូវចិត្ត​ មាន​ចំណេះដឹងនិង​មាន​សីល​ធម៌​ ដើម្បីសម្របខ្លួនទៅនឹងសង្គមឱ្យ​បាន​ល្អ​នាពេលអនាគត»។

កាលពីខែមីនា ឆ្នាំនេះ​ លោកXi Jinping បានទៅដល់​សាលា​មួយ​នៅ​តំបន់​ថ្មីXiong’an ខេត្តHebei ។ ពេល​ជួប​សំណេះសំណាល​ជាមួយ​​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​ លោកបានសួរថា​​៖ «តើមានសិស្សប៉ុន្មាននាក់ពាក់វ៉ែនតា?» , «តើធានាថា​​ថា​សិស្សានុសិស្ស​​មាន​ពេលវេលាសម្រាប់​​​ហាត់ប្រាណ​ទេ?»

អនុសាសន៍​ណែនាំ​របស់​លោក​Xi Jinping បាន​បង្ហាញពី​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​​ការធំធាត់​ឡើង​ប្រកបដោយសុខភាពល្អរបស់កុមារ​និង​ក្មេង​ជំទង់។ ប្រែ​ក្លាយ​ពី “ពិន្ទុសំខាន់​បំផុត​” ទៅ​​ “សុខភាពសំខាន់​បំផុត​​”​ ប្រការនេះ​មិន​ត្រឹម​តែ​ជា​ស្តង់ដាវាយតម្លៃចំពោះ​ការអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទស្សនវិជ្ជាអប់រំស្នូលផងដែរ។

តំបន់​នានា​នៃប្រទេស​ចិន​បាន​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​លោក​Xi Jingping ដើម្បី​បង្កើន​សុខភាព​​ផ្លូវ​កាយនិង​ផ្លូវ​ចិត្ត​​​របស់កុមារ​និង​​ក្មេង​ជំទង់​ ។

ខេត្តGuangdongបានទម្លាក់ថវិកាចំនួន ៤៣៥ លានយាន់ប្រាក់ចិន​​ ដើម្បីជួសជុល​និង​កែ​លម្អ​កន្លែងលេង​កីឡានៅក្នុងបរិវេណ​សាលារៀនតាម​ជនបទចំនួន ៧៦២ កន្លែង​ , ខេត្តJiangsuបានបង្កើត​បន្ទប់​ប្រឹក្សាយោបល់​ខាង​ផ្លូវចិត្តចំនួន ៤៨៦ កន្លែង​ដែលគ្របដណ្តប់សាលារៀនទាំង​អស់ក្នុង​​​ទីក្រុង និងជនបទ, សាលារៀន​ទាំង​អស់​​នៅ​ទីក្រុងប៉េកាំងបាន​ប្រារព្ធធ្វើ​ការប្រកួតកីឡា​បាល់ទាត់​ ដែល​គ្របដណ្តប់​សិស្សានុសិស្ស​ជាង ១០ លាននាក់។ល។​

លោកXi​ Jinping បានគូស​បញ្ជាក់​ថា៖ «ត្រូវតែ​ជំរុញ​ជាបន្តបន្ទាប់ឱ្យ​​សមិទ្ធផល​នៃការអភិវឌ្ឍផ្នែក​អប់រំផ្តល់ផលប្រយោជន៍កាន់តែច្រើន​ដល់ប្រជាជនទាំងអស់​ប្រកបដោយ​សមភាព​ និង «ត្រូវស្រប​តាម​ការរំពឹងទុកថ្មីរបស់ប្រជាជន ជំរុញ​ការ​​លើក​កម្ពស់​គុណភាព​នៃ​ការអប់រំមូលដ្ឋាននិង​ការពារ​​បន្ទាត់ក្រហម​​នៃ​សមភាពខាង​អប់រំឱ្យ​បាន​​រឹងមាំ​។»

គ្រូបង្រៀនគឺជាមូលដ្ឋានគ្រឹះនៃការអប់រំ និងជាប្រភពនៃការ​រីកចម្រើន​នៃ​ការអប់រំ​។ លោកXi​ Jinping បានលើកឡើង​ថា៖ «វាជាសំណាងល្អរបស់មនុស្សម្នាក់ដែល​បាន​ជួបជាមួយគ្រូបង្រៀនល្អ ជាកិត្តិយស​​របស់សាលារៀនដែល​មានគ្រូបង្រៀនល្អ និង​ជា​ក្តីសង្ឃឹមរបស់ប្រទេសជាតិដែល​មាន​​​គ្រូបង្រៀនល្អៗបន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close