ក្រសួងការបរទេសចិនថ្លែងថា ជប៉ុនគប្បីកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយយោធានិយម ហើយចាត់វិធានការជាក់ស្តែងដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងអាស៊ី និងសហគមន៍អន្តរជាតិ

Cambodia News

ថ្ងៃទី៨ ខែកញ្ញា លោកស្រីMao Ning​  អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទ សារព័ត៌មានជាប្រចាំ។ អ្នកសារព័ត៌មានសួរថា៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានទាមទារឱ្យរុស្ស៊ីរុះរើវិមានរំលឹកជ័យជម្នះក្នុងសង្គ្រាមប្រឆាំងយោធានិយមជប៉ុន ដោយអះអាងថា ការរចនានៃវិមាននេះធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនជប៉ុន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ជប៉ុនបែរជាបញ្ជាក់ជាថ្មីថា «មាត្រារដ្ឋអរិភាព» នៅក្នុង«ធម្មនុញ្ញអង្គការសហប្រជាជាតិ»គឺហួសសម័យហើយ។ តើប្រទេសចិនមានការវាយតម្លៃយ៉ាងណាចំពោះការលើកឡើងរបស់រដ្ឋាភិបាលជប៉ុន?

លោកស្រីMao Ning​ បានថ្លែងថា ជប៉ុនបានចូលរួមអង្គការសហប្រជាជាតិគ្រោមបុរេលក្ខខណ្ឌដែលទទួលស្គាល់ឧក្រិដ្ឋកម្មយោធានិយម និងទទួលយកខ្លឹមសារទាំងស្រុងនៃ«ធម្មនុញ្ញអង្គការសហប្រជាជាតិ»។ «មាត្រារដ្ឋអរិភាព»ដែលចែងនៅក្នុង«ធម្មនុញ្ញអង្គការសហប្រជាជាតិ» ជាការរៀបចំពិសេសខាងផ្លូវច្បាប់ដែលផ្តោតលើប្រទេសដែលចាញ់ក្នុងសង្គ្រាមលោកលើកទី២ ហើយសព្វថ្ងៃនេះនៅតែមានសុពលភាព។ ឆ្នាំនេះគឺជាខួបទី៨០ នៃការបើកសវនាការជំនុំជម្រះទីក្រុងតូក្យូ ប្រទេសជប៉ុនគប្បីរៀនសូត្រពីប្រវត្តិសាស្ត្រ កាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយយោធានិយម ហើយចាត់វិធានការជាក់ស្តែងដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងអាស៊ី និងសហគមន៍អន្តរជាតិ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close