ប្រជាពលរដ្ឋ​ឥណ្ឌា​ក្រីក្រ​ហែ​ក្បួន​ចម្ងាយ​​ ៣៥០​គីឡូ​ម៉ែត្រ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ញូវដេលី

ប្រជាពលរដ្ឋឥណ្ឌាក្រីក្រចំនួនរាប់ម៉ឺននាក់បានធ្វើក្បួនដង្ហែចម្ងាយ៣៥០ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ទីក្រុងញូវដេលី ក្នុងការទាមទារនូវអ្វីដែលពួកគាត់យល់ថា ជាការមិន បានគិតគូរដល់ពួកគាត់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេស។

ក្រុមអ្នករៀបចំបាតុកម្មនេះបានឲ្យដឹងថា មានមនុស្សចំនួន៣ម៉ឺន៥ពាន់នាក់ បាន ចេញដំណើរពីទីក្រុង Gwalior ហើយដែលគេរំពឹងថានឹងធ្វើដំណើរទៅដល់រដ្ឋធានីញូវ ដេលីនៅក្នុង រយៈពេល២៦ថ្ងៃ។

គេរំពឹងថាចំនួនមនុស្សដែលចូលរួមបាតុកម្មនេះនឹងកើនឡើងដល់ចំនួន ១០ម៉ឺននាក់នៅ ពេលទៅដល់ទីក្រុងញូវដេលី។

ក្បូនដង្ហែបាតុកម្មនេះគឺទាមទារចង់ឲ្យមានការប្រើប្រាស់ផ្ទៃដីកសិកម្មទាំងអស់ សម្រាប់តែការធ្វើកសិកម្មប៉ុណ្ណោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close