« វេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលឆ្នាំ២០២៦» ប្រារព្ធធ្វើនៅប៉េកាំងក្រោមអធិបតីភាពលោក Li Shulei
Cambodia News
ថ្ងៃទី ១១ ខែមិថុនា « វេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលឆ្នាំ២០២៦» បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា។
ភ្ញៀវកិត្តិយសដែលចូលរួមវេទិកានេះបានសម្គាល់ឃើញថា លោក Xi Jinping ប្រធានរដ្ឋចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការគោរពនិងធានាសិទ្ធិមនុស្ស កាលពីឆ្នាំ២០២៣លោកបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកល ដោយលើកឡើងគំនិតផ្តួចផ្តើមរបស់ប្រទេសចិនស្តីពី ការគាំពារសិទ្ធិមនុស្សតាមរយៈសន្តិភាព ជំរុញសិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍ និងជំរុញសិទ្ធិមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការ ។ ប្រទេសចិនបានបន្តអនុវត្តផែនការសកម្មភាពសិទ្ធិមនុស្សជាតិចិនចំនួន៤លើកដោយជោគជ័យ ហើយបន្តជំរុញឱ្យបុព្វហេតុសិទ្ធិមនុស្សទទួលបានសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងខណៈពេលធ្វើទំនើបកម្មតាមបែបផែនចិន ។
ភ្ញៀវកិត្តិយសដែលចូលរួមវេទិកានេះបានសម្គាល់ឃើញថា ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏រង្គោះរង្គើ ប្រទេសនានាគួរធ្វើកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីគាំពារសន្តិភាពនិងសន្តិសុខពិភពលោកដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ដើម្បីឱ្យសមិទ្ធផលនៃការអភិវឌ្ឍផ្តល់ផលប្រយោជន៍កាន់តែច្រើននិងកាន់តែយុត្តិធម៌ដល់ប្រជាជននៃប្រទេសនានា។ យើងត្រូវគោរពក្រមទំនាក់ទំនងអន្តរជាតិ ឈរលើស្មារតីសាមគ្គីភាពនិងសហប្រតិបត្តិការ ឆ្លើយតបនឹងការប្រឈមរួមខាងបញ្ហាសិទ្ធិមនុស្សដោយការអនុវត្តជាក់ស្តែង ដើម្បីអនុវត្តចក្ខុវិស័យស្តីពីសិទ្ធិមនុស្សយ៉ាងប្រាកដប្រជា។
សូមបញ្ជាក់ថា « វេទិកាជាន់ខ្ពស់ស្តីពីអភិបាលកិច្ចសិទ្ធិមនុស្សសកលឆ្នាំ២០២៦ » បានបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែមិថុនា ដើម្បីរំលឹកខួប ៤០ឆ្នាំនៃការអនុម័ត «សេចក្តីប្រកាសស្តីពីសិទ្ធិអភិវឌ្ឍន៍» នៃអង្គការសហប្រជាជាតិ។ ឥស្សរជនជាតិនិងអន្តរជាតិជាង៤០០រូបដែលមកពីប្រទេសជិត១០០និងអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិជាដើមបានអញ្ជើញចូលរួមតាមការអញ្ជើញ៕

