លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un  

Cambodia News 

យប់ថ្ងៃទី ៨ ខែមិថុនា ​​ នៅ​ទីក្រុងព្យុងយ៉ាង ​លោក​ Xi Jinping ​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ និងជាប្រធាន​រដ្ឋ​ចិន និងលោកស្រី Peng Liyuan ​ជាភរិយាបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-unអគ្គលេខាធិការនៃគណបក្សពលករកូរ៉េខាងជើង​ និងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េ​ខាងជើង​។

លោក​ Xi Jinping ​បានលើកឡើងថា ឆ្នាំនេះ ជាខួប ៦៥ ឆ្នាំនៃការចុះហត្ថលេខាលើ«សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការមេត្រីភាពចិន-កូរ៉េខាងជើង» ទំនាក់ទំនងចិន-កូរ៉េខាងជើងបានឈរនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ជាមួយលោកអគ្គលខាធិការបក្ស Kim Jong-un។ យើងបានសម្គាល់ឃើញជាឯកច្ឆន្ទថា ត្រូវ​ក្តាប់ជាប់និន្នាការនៃយុគសម័យ ស្តីពីអនាគតនិងជោគវាសនានៃសង្គមនិយម សម្របតាមបំណងប្រាថ្នារួមរបស់ប្រជាជននៃប្រទេសទាំងពីរ បង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវ​ការផ្លាស់ប្តូរខាងយុទ្ធសាស្រ្ត ត្រួសត្រាយកិច្ចសហប្រតិបត្តិប្រាកដប្រជា បង្កើនការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជន ជំរុញឱ្យទំនាក់ទំងចិន-កូរ៉េខាងជើងអភិវឌ្ឍក្នុងកម្រិតខ្ពស់ ដើម្បីពួតដៃគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរនៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ និងជំរុញឱ្យសង្គមមនុស្សជាតិវិវឌ្ឍរីកចម្រើនឥតឈប់ឈរ។

ជាការឆ្លើយតប លោក Kim Jong-un​ បានថ្លែងថា​ ខ្ញុំបានជួបសន្ទនាជាថ្មីម្តងទៀតជាមួយលោកអគ្គលេខាធិការបក្ស  Xi Jinping ​ បន្ទាប់ពី ​៩ ខែ​ក្រោយ យើងបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការជំរុញទំនាក់ទំនងកូរ៉េខាងជើង-ចិនដែលប្រកបដោយអត្ថន័យក្នុងយុគសម័យថ្មីបន្ថែមទៀតក្នុងបរិបទបម្រែបម្រួលស្ថានការណ៍ថ្មី ហើយបានផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា។ ប្រការនេះមុខជានឹងជំរុញចំណងមិត្តភាពប្រពៃណីរវាងកូរ៉េខាងជើងនិងចិនឱ្យវិវឌ្ឍរីកចម្រើនកាន់តែលឿន​ដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោកជាមិនខាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close