រូបិយប័ណ្ណអ៊ីរ៉ង់ដាំក្បាលធ្លាក់ថ្លៃជាប្រវត្តិសាស្ត្រ
ក្នុងរយៈពេលតែមួយថ្ងៃ(ថ្ងៃចន្ទទី១តុលា២០១២)ម្សិលមិញលុយអ៊ីរ៉ង់បានបាត់បង់ តម្លៃអស់១៧%បើប្រៀបទៅនឹងបា្រក់ដុល្លារអាមេរិកពោលគឺធ្លាក់ថ្លៃខ្លាំង បំផុតមិនធ្លាប់មានក្នុងប្រវត្តិរូបិយប័ណ្ណអ៊ីរ៉ង់ និងបន្តធ្លាក់ថ្លៃទៀតនៅ ថ្ងៃអង្គារនេះ។ បើតាមសហរដ្ឋអាមេរិក លុយរៀល (Rial)អ៊ីរ៉ង់ ធ្លាក់ថ្លៃ គឺជា ជោគជ័យ និងជាឥទ្ធិពលដំបូងនៃទណ្ឌកម្មរបស់បស្ចិមលោកដាក់ប្រឆាំងនឹង អ៊ីរ៉ង់។
គឺជាការធ្លាក់ចុះមិនធ្លាប់មានក្នុងប្រវត្តិរូបិយប័ណ្ណ អ៊ីរ៉ង់។ ក្នុងរយៈពេលតែ មួយថ្ងៃម្សិលមិញលុយរៀលអ៊ីរ៉ង់បានធ្លាក់ថ្លៃអស់១៧%ពោលគឺស្មើនឹងជាង ៨០%ក្នុងអំឡុងពេលមួយឆ្នាំ។នៅថ្ងៃនេះទៀត បើតាមអ្នកឯកទេស ប្រាក់រៀល (Rial) បន្តដាំដូងធ្លាក់ចុះពី២ % ទៅ៦%បន្ថែមទៀត។ ទណ្ឌកម្មប្រេងកាត និងធនាគារ ដែលបស្ចិមលោកដាក់ប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីអោយក្រុងតេហេរ៉ង់បោះ បង់កម្មវិធីនុយក្លេអ៊ែរ បានធ្វើឱ្យការនាំចូលប្រេងកាតពីអ៊ីរ៉ង់ថយចុះ ហើយអ៊ីរ៉ង់បាន ទទួលហិវញ្ញវត្ថុថ្លៃបង់ប្រេងក៏យឺតយាវ។ រដ្ឋាភិបាលអ៊ីរ៉ង់កំពុងប្រឈមនឹង សង្គ្រាមសេដ្ឋកិច្ច ព្រោះថាដុល្លារគឺរូបិយវត្ថុគោលនៃការលក់ដូរប្រេងនៅ លើពិភពលោក។
ប្រាក់ដុលា្លរអាមេរិកឡើងថ្លៃ ជាការវាយសំពងលើអតិផរណាអ៊ីរ៉ង់ ដែលមានជាផ្លូវ ការប្រមាណ២៣% ប៉ុន្តែតម្លៃផលិតផលហូបចុកបានឡើងថ្លៃទ្វេដងក្នុងមួយ ឆ្នាំនេះ។ ទំនិញហូបចុកឡើងថ្លៃ ប៉ះពាល់យ៉ាងខ្លាំងទៅលើជីវភាពរស់នៅ ប្រចាំថ្ងៃរបស់បណ្តាជនអ៊ីរ៉ង់ ទូទៅ។
វិស័យទេសចរណ៍វិញក៏រងឥទ្ធិពលពីលុយធ្លាក់ថ្លៃដែរ។ក្នុងមួយឆ្នាំៗមានបណ្តា ជនអ៊ីរ៉ង់រាប់លាននាក់ ធ្វើដំណើរទៅបរទេស ខ្លះជាទេសចរ ខ្លះដើម្បីស្វែងធម៌ នៅ ក្រុងសក្តិសិទ្ធិនៃសាសនាអ៊ីស្លាម La Mecque នៅប្រទេសអ៊ីរ៉ាក់ ឬនៅ ប្រទេសស៊ីរី។ប៉ុន្តែពួកគេមួយចំនួនធំត្រូវបង្ខំចិត្តលុបកម្មវិធីដើរកំសាន្តនិងសាសនា នេះចោលវិញ។ ជាចុងក្រោយ បណ្តាជនអ៊ីរ៉ង់ទាំងអស់ដែលមានគ្រួសារនៅ ក្រៅប្រទេស មិនថាក្នុងហេតុផលរស់នៅ ឬដើម្បីបន្តការសិក្សាទេសុទ្ធតែ ជួប ការលំបាកខ្លាំងឡើងៗ ក្នុងបញ្ជូនលុយចេញទៅឱ្យក្រុមគ្រួសារ និងកូនចៅ ៕ ដោយ អៀង សុខម៉ិញ (RFI)