​អ្នកភូមិបុរីកីឡា និងបឹង​​កក់ធ្វើការតវ៉ានៅមុខ​​ក្រសួងយុត្តិធម៌ឲ្យ​​ជួយអន្តរាគមន៍

ដោយ៖ ហេង នាង

Cambodia News

នៅថ្ងៃទី០៣ កុលា ២០១២នេះ អ្នកភូមិបុរីកីឡា និងអ្នកភូមិបឹងកក់ប្រមាណ៥០នាក់បានជួបជុំនៅក្នុងមុខក្រសួងយុត្តិធម៌ ដើម្បីទាមទារឲ្យក្រសួងអន្តរាគមន៍ដោះលែងលោកស្រីយ៉ោម បុប្ជា និងលោកស្រី ទឹម សាក់មុន្នីឲ្យមានសេរីភាពវិញ។

ការធ្វើការតវ៉ារបស់អ្នកភូមិបុរីកីឡា និងអ្នកភូមិបឹងកក់លើកនេះខុសពីលើកមុន។ ដោយមានបដា និងវត្តមានក្មេងប្រុសក្មេងស្រី ហើយតំណាងពួកគេបានចូលទៅអង្គុយក្នុងទ្រុងដែកមួយដោយមានសរសេរបដាថា នេះជាគុកសម្រាប់អ្នកការពារដីធ្លី។

ការជួបជុំរបស់អ្នកភូមិបឹងកក់ និងបុរីកីឡានៅមុខក្រសួងយុត្តិធម៌នៅ ព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អន្តរាគមន៍ដោះលែងលោកស្រី យ៉ោម បុប្ជា និងលោកស្រីយឹម សាក់មុន្នីដែលកំពុងជាប់ឃុំ និងទាមទារអោយរដ្ឋាភិបាលបោះបង្គោលព្រំដីចំនួន ជាង១២ហិចតាដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកាត់ពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់៕

Related Articles

Back to top button
Close
Close