អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងអំពីករណីដែលមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៩ បដិសេធសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់

Cambodia News

         អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងអំពីករណីដែលមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៩ បានបដិសេធសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់។

        គណៈកម្មាធិការកិច្ចការទូទៅនិងកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៩ បានធ្វើសេចក្តីសម្រេចចិត្តដោយឡែកពីគ្នានៅថ្ងៃទី ១៨ ខែឧសភា  ដោយបដិសេធចំពោះសំណើនៃប្រទេសមួយចំនួនតូច ដែលចង់ដាក់បញ្ចូលការ « អញ្ជើញតៃវ៉ាន់ឱ្យចូលរួមមហាសន្និបាតសុខភាពពិភពលោកក្នុងនាមជាអ្នកសង្កេតការណ៍ » ទៅក្នុងរបៀបវារៈនៃមហាសន្និបាត នេះជាការបដិសេធ ១០ ឆ្នាំជាប់ៗគ្នានៃមហាសន្និបាតសុខភាពពិភពលោកចំពោះសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់។

          លោក Guo Jiakun  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំនាពេលថ្មីៗនេះថា    អាជ្ញាធរគណបក្ស DPP តៃវ៉ាន់ប្រកាន់ជំហររឹងរូសដែលចង់ឱ្យ «តៃវ៉ាន់ឯករាជ្យ» ជាប់រហូត បានបណ្តាលឱ្យមូលដ្ឋាននៃនយោបាយសម្រាប់ការចូលរួមមហាសន្និបាតសុខភាពពិភពលោកនៃតំបន់តៃវ៉ាន់ត្រូវបាត់បង់    ដើម្បីរក្សាគោលការណ៍ចិនមួយ  គាំពារភាពម៉ឺងម៉ាត់និងកិត្យានុភាពនៃសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃមហាសន្និបាតអង្គការសហប្រជាជាតិនិងមហាសន្និបាតសុខភាពពិភពលោក  ភាគីចិនសម្រេចចិត្តមិនយល់ព្រមឱ្យតំបន់តៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោកប្រចាំឆ្នាំ ២០២៦ នេះទេ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close