លោក Han Zheng ចូលរួមពិធីបើកកិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៦
Cambodia News
ថ្ងៃទី ១៨ ខែឧសភា លោក Han Zheng អនុប្រធានរដ្ឋចិនបានចូលរួមពិធីបើកកិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលឆ្នាំ២០២៦នៅក្រុងប៉េកាំង ។
លោក Han Zheng បានថ្លែងថា បច្ចុប្បន្នសភាពការណ៍អន្តរជាតិមានភាពរង្គោះរង្គើ សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ។លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈម គ្មានប្រទេសណាដែលអាចនៅបានសុខតែឯងនោះទេ មានតែប្រកាន់ខ្ជាប់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការបើកទូលាយនិងបរិយាបន្ន ទើបជាមាគ៌ាដ៏ត្រឹមត្រូវ។ យើងគួរពង្រឹងជំនឿ ពួតដៃគ្នាឆ្ពោះទៅមុខ ក្តាប់ជាប់ឱកាសថ្មីនិងឆ្លើយតបបញ្ហាប្រឈមថ្មីដោយមានប្រសិទ្ធភាព ដើម្បីសម្រេចការអភិវឌ្ឍរួមដោយឈរលើមូលដ្ឋាន ដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។
សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពីការជំរុញពាណិជ្ជកម្មនិងវិនិយោគសកលបានរៀបចំដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានរៀបចំអស់រយៈពេល ៥ ឆ្នាំជាប់គ្នាហើយ ។ កិច្ចប្រជុំប្រចាំឆ្នាំនេះធ្វើក្រោមប្រធានបទ «ឆ្ពោះទៅរកភាពថ្មី តភ្ជាប់អនាគត» តំណាងប្រហែល ៨០០ នាក់ដែលមកពីស្ថាប័នរដ្ឋាភិបាលបរទេស អង្គការអន្តរជាតិ ស្ថាប័នសេដ្ឋកិច្ចអន្តរជាតិ សភាពាណិជ្ជកម្មបរទេស ស្ថាប័នជំរុញពាណិជ្ជកម្មសកលនិងសហគ្រាសជាតិនិងអន្តរជាតិបានចូលរួមកិច្ចប្រជុំនេះ ៕