លោក Xi Jinping​ ប្រធានរដ្ឋចិន​និងលោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិកធ្វើ​កិច្ចជំនួប​ខ្នាតតូច​នៅទីស្តីការរដ្ឋ​ Zhongnanhai

Cambodia News

ព្រឹកថ្ងៃទី១៥​ខែឧសភា ​លោក Xi Jinping​ ប្រធានរដ្ឋចិន​និងលោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិកធ្វើ​កិច្ចជំនួប​ខ្នាតតូច​នៅទីស្តីការរដ្ឋ​ Zhongnanhai ។

លោក Xi Jinping​ បាន​លើកឡើងថា ​ដំណើរទស្សនកិច្ច​របស់លោក​ប្រធានាធិបតីត្រាំ​លើកនេះ​ជា​ទស្សនកិច្ច​ប្រកបដោយ​លក្ខណៈ​ជាប្រវត្តិសាស្ត្រ​និងនិមិត្តសញ្ញា​មួយលើក​ យើង​បាន​រួមគ្នា​កំណត់ទម្រង់ថ្មីនៃ​ទំនាក់ទំនង​ស្ថិរភាពជា​យុទ្ធសាស្ត្រ​រវាង​ចិននិង​អាមេរិក​ដែល​ប្រកបដោយ​លក្ខណៈស្ថាបនា ​ហើយបាន​ឈានដល់​គំនិត​ឯកភាពរួម​ដ៏សំខាន់អំពី​ការរក្សា​ស្ថិរភាពនៃ​ទំនាក់ទំនង​ផ្នែកសេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុងវិស័យនានា​និងដោះស្រាយ​បញ្ហា​ដែលគូភាគី​យកចិត្តទុកដាក់​គ្នាឱ្យបាន​សមរម្យ ​។ ​លោកប្រធានាធិបតី​ត្រាំរំពឹងទុក​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យម្តងទៀត ​ចំណែកខ្ញុំ​ខិតខំ​ប្រឹងប្រែង​ដឹកនាំប្រជាជនចិន​ដើម្បី​សម្រេច​ការស្តារ​ភាពរុងរឿង​ដ៏​អស្ចារ្យ​របស់​ប្រជាជាតិចិន​ឡើងវិញ ​។ ​ភាគីទាំងពីរ​គួរតែអនុវត្ត​ជាក់ស្តែង​នូវគំនិតឯកភាពរួម​ដ៏សំខាន់​ ថែរក្សា​និន្នាការដ៏​ល្អប្រសើរដែល​​ទទួលបាន​ដោយពិបាក​ ប្រកាន់ខ្ជាប់​ទិសដៅដ៏ត្រឹមត្រូវ​និងច្រានចោលការរំខាន ​ដើម្បីជំរុញឱ្យ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរអភិវឌ្ឍ​ដោយនឹងនរ ។

ជាការឆ្លើយតប ​លោកត្រាំបាន​ថ្លែងថា ​ដំណើរទស្សនកិច្ច​នៅប្រទេសចិន​លើកនេះជា​ទស្សនកិច្ច​ដ៏ជោគជ័យ​ ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​នៃទូទាំង​ពិភពលោកនិង​មិនអាច​បំភ្លេចបាន​ ។ ​ទំនាក់ទំនងរវាង​អាមេរិកនិងចិន​មានសារសំខាន់​ណាស់ ​ដែលនឹង​រីកចម្រើន​កាន់តែល្អ​ប្រសើរឡើង​ ។ ខ្ញុំរីករាយបន្តរក្សា​ការផ្លាស់ប្តូរ​យ៉ាងស្មោះត្រង់​និងស៊ីជម្រៅ​ជាមួយ​លោក ​Xi Jinping​ ប្រធានរដ្ឋចិន​ ហើយ​ទន្ទឹងរង់ចាំ​ទទួលស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក ​Xi Jinping​ នៅក្រុង​វ៉ាស៊ីនតោន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close