បទវិភាគ៖​ការធ្វើដំណើរស្របជាមួយកាលានុវត្តភាព៖​ការចាប់ផ្តើម​ដ៏​ល្អ​នៃ​សេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ​ថ្មី​បំពេញបន្ថែមកម្លាំង​ចលករ​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​

Cambodia News

យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិន​នៅថ្ងៃទី ​១៦ ​ខែមីនា​បា​ន​បង្ហាញ​ថា ​ពីខែមករាដល់ខែកុម្ភៈ ​ឆ្នាំនេះ ​កំណើននៃការផ្គត់ផ្គង់​ផ្នែកផលិតកម្ម​បាន​បង្កើន​ល្បឿន​ថែម​ទៀត ​តម្រូវការក្នុងទីផ្សារបានកើនឡើងដោយនឹងនរ ​ឱកាសការងារនិងតម្លៃ​ទំនិញ​បាន​រក្សាភាពនឹងនរជាទូទៅ ​កម្លាំងផលិតកម្មគុណភាពថ្មីទទួលបានការរីកចម្រើន ​សេដ្ឋកិច្ច​បាន​ដំណើរការដោយរឹងមាំ​ដែល​សម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ ​។ ​ប្រ​ការ​នេះ​មិនត្រឹមតែ​បាន​ធ្វើ​ឱ្យ​ប្រជាជនចិន​អាច​ទទួលអារម្មណ៍​ពី​ភាពកក់ក្ដៅ​នៃ​ការ​អភិវឌ្ឍ​និង​បង្កើត​មូលដ្ឋានគ្រឹះដ៏ល្អប្រសើរ​សម្រាប់​ការសម្រេចបាន​នូវ​គោល​ដៅ​កំណើនពេញមួយ​ឆ្នាំ​ប៉ុណ្ណោះ​ទេ ​ថែមទាំង​​ត្រូវប្រព័ន្ធសរព័ត៌មានបរទេស​វាយតម្លៃថា ​”លើសពីព្យាករណ៍”​ដែ​ល​បាន​បំពេញបន្ថែម​នូវ​កម្លាំងចលករ​សម្រាប់​សេដ្ឋកិច្ចពិភពលោក ​។

ឆ្នាំនេះ​គឺជា​ឆ្នាំចាប់ផ្តើម​នៃ​ការអនុវត្ត​”ផែនការអភិវឌ្ឍន៍ជាតិ ​៥ ​ឆ្នាំទី ​១៥ ​”របស់ចិន ​។ ​ក្នុង​បរិបទ​ដែល​ហានិភ័យភូមិសាស្ត្រនយោបាយ​បានកើនឡើង​និង​ការកើនឡើងយ៉ាងខ្លាំង​នៃ​កត្តា​មិនប្រាកដប្រជា​គ្រប់បែបយ៉ាង ​តើ​កត្តា​អ្វី​បាន​​ធ្វើ​ឱ្យ​​សេដ្ឋកិច្ចចិន​សម្រេច​បាន​នូវ​”ការ​ចាប់​ផ្តើម​ដ៏ល្អ” ​?

សូមក្រឡេកមើលស្ថិរភាព​នៃ​និន្នាការជាទូទៅ ​។ ​ក្នុងរយៈពេលពីរខែដើម​ឆ្នាំ​នេះ ​ការ​ផលិ​ត​ផ្នែកឧស្សាហកម្ម​ត្រូវបានពន្លឿន ​តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្ម​ធុន​មធ្យម​និង​ធំ​បាន​កើនឡើង ​៦,៣ ​ភាគរយ ​ឧស្សាហកម្ម​សេវាកម្មបានកើនឡើងលឿនបង្គួរ​ហើយ​ល្បឿន​កំណើន​នៃ​ការលក់ដូរ​ក្នុង​ទីផ្សារ​បានស្តារឡើងវិញ ​ដោយឡែក​ក្នុង​រយៈ​ពេល​ពីរ​ខែដើម​ឆ្នាំ​នេះ ​ទំហំ​លក់​រាយ​ទំនិញ​ប្រើប្រាស់​ក្នុង​សង្គម​បាន​កើន​ឡើង ​២,៨ ​ភាគរយ ​ការ​ប្រើ​ប្រាស់​ខាង​សេវា​កម្ម​បាន​កើនឡើង ​៥,៦ ​ភាគរយ ​ហើយ​សក្តានុពលនៃ​ការ​ប្រើប្រាស់​ក្នុង​ទីផ្សារ​ដ៏ធំធេង​កំពុង​កើនឡើង​យ៉ាងឆាប់រហ័ស ​។ល។ ​នៅពីក្រោយ​ទិន្នន័យ​ជាក់ស្តែង​ទាំង​នេះ​គឺ​ជា​កម្លាំង​ជាក់​ស្តែង​របស់​សេដ្ឋកិច្ច​ចិន​ដែល​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​និង​ទីផ្សារធំ ​។

បើសង្កេតមើលសេដ្ឋកិច្ចនៃប្រទេសមួយ ​ក៏​គួរ​មើល​ពីកម្លាំងចលករ​ថ្មី​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ផងដែរ ​។ ​ក្នុងកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំ​មមី ​២០​២៦ ​មនុស្សយន្តរបស់ចិន​បាន​នាំឱ្យ​ពិភពលោក​មើល​ឃើញ​ការអភិវឌ្ឍ​និង​ការ​វិវឌ្ឍ​រីកចម្រើន​នៃ​កម្លាំងផលិតកម្មគុណភាពថ្មី​របស់​ចិន ​។ ​ក្នុងរយៈពេលពីរខែដើម​ឆ្នាំ​នេះ ​តម្លៃ​បន្ថែម​នៃ​ផលិតកម្មកម្មន្ដសាលបច្ចេកវិទ្យាខ្ពស់​របស់​ចិន​បានកើនឡើង ​១៣,១ ​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេលដូចគ្នា​នៃឆ្នាំមុន​ដែល​លឿន​ជាង​ទ្វេដង​បើ​ប្រៀប​ធៀប​នឹង​ឧស្សា​ហ​កម្ម​ធម្មតា ​។

ជាមួយគ្នានេះដែរ ​ភាពធន់​នៃ​ពាណិជ្ជកម្មជាមួយ​បរទេស​របស់ប្រទេសចិន​បាន​ធ្វើឱ្យ​ពិភព​លោក​ចែករំលែក​កាលានុវត្តភាពនៃ​ការ​​បើកទូលាយ ​។ ​ទោះបីជា​គាំពារនិយមផ្នែក​ពាណិ​ជ្ជ​កម្ម​បាន​ងើបឡើងវិញ​ជាបន្តបន្ទាប់​ក៏ដោយ ​ក៏​ការនាំចេញនាំចូលទំនិញ​របស់​ចិន​ក្នុង​រយៈ​ពេល​ពីរ​ខែ​ដើម​ឆ្នាំ​នេះ​នៅ​តែ​បាន​កើនឡើង​ដោយ​ផ្ទុយ​ពី​និន្នាការណ៍​ចំនួន​១៨,៣​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេលដូចគ្នា​នៃ​ឆ្នាំមុន ​ក្នុងនោះ​ការនាំចូល​បាន​កើនឡើង ​១៧,១​ភាគ​រយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេលដូចគ្នា​នៃ​ឆ្នាំមុន ​។ ​ប្រការ​នេះ​មិនត្រឹមតែ​បាន​បង្ហាញ​ថា ​តម្រូវ​ការ​ក្នុង​ស្រុក​របស់​ចិន​ត្រូវបាន​កែលម្អ​ប៉ុណ្ណោះទេ ​ថែមទាំង​មានន័យថា ​ប្រទេស​ចិន​កំពុង​ផ្តល់​កាលានុវត្តភាពពាណិជ្ជកម្ម​ដល់​សហគ្រាស​នៃ​ប្រទេសនានា​តាម​រយៈ​លំហ​ទីផ្សារ​ជាក់​ស្តែង​របស់​ប្រទេសចិន ​។

លើស​ពី​នេះទៅទៀត ​ក្នុងរយៈពេលពីរខែដើម​ឆ្នាំ​នេះ ​ទំហំនាំចេញនាំចូលរបស់​ចិន​ជា​មួយ​​ប្រទេស​ដែល​រួមគ្នា​កសាង​”ខ្សែក្រវាត់និងផ្លូវ”​បានកើនឡើង ​២០ ​ភាគរយ​ដែល​មាន​ន័យ​ថា ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​សកលខាងត្បូង​និង​ទីផ្សារងើបឡើងថ្មី​មាន​ភាព​កាន់តែស៊ីជម្រៅ ​ហើយ​រចនាសម្ព័ន្ធ​នៃ​ដៃគូពាណិជ្ជកម្ម​កាន់តែមាន​តុល្យភាព ​។ ​ចាប់​តាំង​ពីឆ្នាំនេះមក ​អ្នកនយោបាយសំខាន់ៗ​នៃ​ប្រទេស​ជា​ច្រើននិង​មន្រ្តី​ជាន់​ខ្ពស់​នៃ​សហ​គ្រាស​បរទេស​ជា​ច្រើន​​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅប្រទេសចិន​យ៉ាងមមាញឹក ​ហើយ​មូល​ធន​អន្តរជាតិ​បាន​នាំគ្នា​បង្កើន​ការវិនិយោគ​នៅប្រទេសចិន ​ពីព្រោះ​​អ្នកផងទាំងពួង​បាន​ឃើញ​ច្បាស់​ថា ​ការធ្វើដំណើររួម​​ជាមួយប្រទេសចិន គឺហាក់ដូចជា​ការធ្វើដំណើរ​ស្រប​ជា​មួ​យ​កា​លា​នុវត្តភាព ​រីឯ​ការវិនិយោគនៅប្រទេសចិន​គឺជា​ការវិនិយោគដើម្បីថ្ងៃអនាគត ​។

នៅពេលអនាគត ​ស្របពេល​ដែល​ភារកិច្ចគ្រប់ផ្នែក​សម្រាប់​ការ​រៀបចំចាត់ចែង​នៃ​”ផែន​ការ​អភិវឌ្ឍន៍​ជាតិ ​៥ ​ឆ្នាំទី ​១៥ ​”របស់ចិន​ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ​ខ្លឹមសារ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន​នឹង​មានភាព​កាន់តែស៊ីជម្រៅ ​ដែ​ល​នឹង​នាំមក​នូវ​”ភាគលាភចិន”​កាន់តែច្រើនដល់​ពិភពលោក ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close