បទវិភាគ៖ ផ្តោតសំខាន់លើមហាសន្និបាតនៃសភាទាំងពីរ​របស់​ចិន៖​ប្រ​ជា​ធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់​ចិន​នឹង​នាំ​មក​នូវ​ការ​បំផុស​គំនិត​និង​កាលានុវត្ត​កាន់តែច្រើន​ដល់​ពិភពលោក

Cambodia News

មហាសន្និបាតនៃសភាទាំងពីរ​របស់​ចិនដែល​មួយ​ឆ្នាំ​រៀប​ចំ​ធ្វើ​ម្តង ជា​បង្អួច​ដ៏សំខាន់​ស​ម្រាប់​សង្កេត​មើល​ពី​ការ​ធ្វើ​ទំនើប​កម្ម​តាម​បែប​ផែន​ចិន​និង​ប្រជាធិបតេយ្យ​របស់​ប្រ​ជា​ជន​ក្នុង​ដំណើរការទាំងមូល ។

ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ តំណាង​និង​សមាជិក​ចំនួនប្រហែល​៥​ពាន់​រូប​ដែល​មក​ពីតំបន់​នានា​​ទូទាំង​ប្រទេសចិន​ បាន​ជួប​ជុំ​គ្នា​នៅក្រុង​ប៉េកាំង​ដោយ​បានពាំ​នាំ​នូវ​ក្តីបំណងរបស់ប្រជាជនយ៉ាង​កក់ក្តៅ ។ ​

ឆ្លង​តាម​រយៈវេទិកា​ដ៏សំខាន់​នៃ​មហាសន្និបាត​សភាទាំង​ពីរ​របស់​ចិន​ តំណាង​និង​សមាជិក​ទាំងឡាយ​បាន​ផ្តល់ជាមតិយោបល់យ៉ាង​សកម្ម​ដើម្បី​ធ្វើ​ឱ្យ​ថ្នាក់ធ្វើ​សេចក្តីសម្រេចចិត្ត​ឈ្វេង​យល់​ពី​​សំឡេង​នៅ​ថ្នាក់​មូលដ្ឋាន​កាន់តែច្រើន​ ​ហើយ​ក្លាយ​ទៅជា​សេចក្តី​សម្រេច​ចិត្ត​របស់​ជាតិ​ដ៏សំខាន់​ ប្រកា​រនេះ​បាន​បង្ហាញ​ឱ្យ​ឃើញនូ​វ​កម្លាំង​ជីវិត​យ៉ាង​ខ្លាំង​ក្លា​នៃ​ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល។

នៅប្រទេស​ចិន​ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុង​ដំណើរការទាំងមូលគឺគ្រប​ដណ្តប់​ដំណា​ក់​កាលទាំង​អស់​នៃអភិបាល​កិច្ច​ជាតិ​ ដូច​ជា​ការ​បោះឆ្នោតជ្រើសរើស ការ​ប្រឹក្សា​នយោ​បាយ​ ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ ការ​គ្រប់​គ្រង​ និង​ការ​ត្រួត​ពិនិត្យ​ជាដើម​ ដែល​បាន​បង្ហា​ញ​ឱ្យ​ឃើញនូវ​​ទស្សនៈគុណតម្លៃដែល​ចាត់​ទុក​ប្រជាជន​ជា​អាទិភាព ដើម្បីធានា​យ៉ាង​ពិត​ប្រា​ក​ដ​ឱ្យ​ប្រជាជនធ្វើជាម្ចាស់ប្រទេស​ជាតិ ។

ប្រជាធិបតេយ្យដ៏ល្អ គឺបាន​ចាក់ឬសគល់ក្នុងដែន​ដី​យ៉ាងជ្រៅ ។ បច្ចុប្បន្ន​នេះ ប្រ​ទេ​ស​ចិន​មាន​តំណាង​ប្រជាជន​៥ថ្នាក់​ចំនួន​ជាង​២លាន​៧សែន​៧ម៉ឺន​រូប ក្នុង​នោះ​មាន​ចំនួន​៩៥​ភាគ​រយ​ជាតំណាង​ប្រជាជន​ដែល​មក​ពី​ថ្នាក់​ស្រុក​និង​ឃុំ ភាគច្រើន​ជា​កម្មករ​ កសិករ​ និង​អ្នក​បច្ចេកទេសដ៏​ជំនាញ​​ ។ ពួក​គេ​បាន​ពាំនាំ​​ក្តីបំណង​របស់​ប្រជាជន​ទៅកាន់​មហាសន្និបាត​សភា​ទាំង​ពីរ​ ក្នុង​ន័យ​ធ្វើ​ឱ្យ​ក្តីបំណង​ដែល​មក​ពី​តំបន់​ខុស​គ្នា មុខ​របរ​ខុស​គ្នា​និងក្រុម​​មនុស្ស​ខុស​គ្នា​អាច​ប្រគល់​ជូន​ដល់​ថ្នាក់​លើ​ ដើម្បី​សម្រេច​បាន​នូវ​ការ​ដែល​ប្រជាជ​ន​ធ្វើ​ជា​ម្ចាស់​​ប្រ​ទេស​ជាតិក្នុងកម្រិតអតិបរមា ។

ប្រជាធិបតេយ្យដ៏ល្អ នឹងប្រមូល​បាន​ក្តីបំណង​របស់​ប្រជាជន​យ៉ាង​ពិត​ប្រាកដ និង​ទទួល​យក​សំណើល្អ ។ តាមការធ្វើ​បទ​បង្ហាញ​​ឱ្យដឹងថា ពីខែ​ឧសភា ដល់​ខែ​មិថុនា​ ឆ្នាំ​២០​​២៥ ក្នុង​សកម្មភាពគ្រោង​ការងារចងក្រងនិង​​សុំមតិយោបល់តាម​បណ្តាញអ៊ីនធឺ​ណែត បាន​ទទួល​សំណើដ៏មាន​ប្រសិទ្ធភាពសរុប​ជាង​៣លាន​១សែន​១លាន​៣ពាន់​ ឆ្លង​តាមរយៈការ​ចង​ក្រង​និង​វិភាគ ទីបំផុត​បានកកើត​ទៅជា​មតិ​យោបល់​និង​សំណើ​ប្រក​បដោយ​លក្ខណៈ​ស្ថា​ប​នា​និង​ភាពតំណាង​ចំនួន​ជាង​១៥០០ច្បាប់​លើ​២៧វិស័យ​ ក្នុង​នោះ​មាន​សំណើ​ជា​ច្រើន​ត្រូ​វ​ថ្នាក់​លើ​ទទួល​យក​ដែល​ត្រូវ​បង្ហាញ​ឱ្យ​ឃើញ​​ក្នុង​វិធានការ​ពាក់ព័ន្ធតាម​ទម្រង់​ដ៏សមរម្យ​។

ប្រជាធិបតេយ្យល្អ​អាច​ដោះ​ស្រាយ​បញ្ហា​យ៉ាង​ពិត​ប្រាកដ ។ យោងតាម​ស្ថិតិ នៅឆ្នាំ​២០​២៥ រដ្ឋាភិបាល​ចិន​បាន​ទទួល​និង​អនុវត្ត​សំណើ​របស់​តំណាងប្រជាជន​ទូទាំង​ប្រទេស​ចិន​ចំនួន​៨៧៥៤ច្បាប់ និង​សេចកី្តស្នើច្បាប់របស់​សមាជិក​សភាប្រឹក្សានយោបាយ​ប្រជាជន​​ទូ​ទាំង​ប្រទេស​ចិន​ចំនួន​៤៨៦៨ច្បាប់ គឺស្នើនឹង​៩៥,៦ភាគរយ​និង​៩៧,៣ភាគរយ​នៃ​ចំនួន​សរុប​របស់​សំណើ​និង​​សេចកី្តស្នើច្បាប់ដោយ​ឡែក​ពីគ្នា ។

ប្រសិទ្ធភាពជាក់ស្តែង​ដែល​ប្រជាជន​មើលឃើញបាន​និង​ទទួល​អារម្មណ៏បាន​ ធ្វើ​ឱ្យ​ប្រ​ជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់​ចិនទទួលបាន​ការ​ទទួល​ស្គាល់​យ៉ា​ង​ទូលំទូលាយ ។ អ្ន​កវិភាគបាន​សម្គាល់ឃើញថា ការអនុវត្ត​ដោយ​ជោគជ័យ​នៃ​ប្រជា​ធិប​តេយ្យ​របស់ប្រជាជនក្នុងដំណើរការទាំងមូល វា​មិន​ត្រឹម​តែ​ផ្តល់​ការ​ធានា​ខាង​ប្រព័ន្ធ​របប​ដល់​ការ​ធ្វើ​ទំនើបកម្ម​តាម​បែប​ផែន​ចិន​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏បាន​ផ្តល់​ជាបទពិសោធដ៏​មាន​តម្លៃ​សម្រាប់​ឱ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំង​ឡាយ​ស្វែង​រក​រូបមន្ត​ប្រជាធិបតេយ្យដែល​សម​ស្រប​នឹង​សភាពការណ៍​ជាតិ​របស់​​ខ្លួន​ ហើយ​ក៏បាន​ធ្វើ​ឱ្យទម្រង់​នៃ​អរិយធម៌នយោបាយ​របស់​មនុ​ស្ស​ជាតិកាន់តែមានភាពសម្បូរ​បែប​ ។

ការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំ​ទី១៥បាន​ចាប់ផ្តើម​ ការ​ធ្វើ​ទំនើបកម្ម​តាម​បែប​ផែ​ន​ចិន​បោះ​ជំហាន​តាម​​ដំណើរ​ថ្មី ។​​​​​​”ប្រកាន់ខ្ជាប់ភាពស៊ីសង្វាក់​គ្នា​រវាង​ការ​​រចនា​ពី​លំដាប់​កំពូល​និង​ការ​សុំ​មតិ​យោបល់​ពីប្រជាជន”​ ក្នុង​ន័យ​ដោះ​ស្រាយ​ឱ្យ​បាន​ល្អ​នូវ​បញ្ហា​ដែល​ប្រ​ជា​ជន​យក​ចិត្ត​ទុក​ដាក់​បំផុត​និង​មានភាពជាក់ស្តែង​បំផុត​ ដើម្បីធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​របស់​ប្រ​ជា​ជនក្នុង​ដំ​ណើរ​ការទាំងមូលបំផុស​ឡើង​នូវ​កម្លាំង​រស់​រវើក​កាន់តែ​ខ្លាំង​ក្នុង​កិច្ច​កសាង​ទំនើប​កម្ម​តាម​បែប​ផែន​ចិន​ ក៏ដូច​ជា​នឹង​​នាំ​មក​នូវ​ការ​បំផុស​គំនិត​និង​កាលានុវត្ត​កាន់​តែ​ច្រើន​ដល់​ពិភពលោកផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close