ការ​បម្រែប​ម្រួល​អាកាស​ធាតុ​អាច​នឹង​បណ្ដាល​ឲ្យ​មាន​មនុស្សរាប់​រយ​លាន​នាក់​ស្លាប់​នៅ​ក្នុង​ពិភព​លោក

របាយការណ៍ថ្មីមួយស្តីពីការបម្រែបម្រួលអាកាសធាតុបានឲ្យដឹងថានឹងមានមនុស្ស យ៉ាងតិចណាស់ចំនួន១០០លាននាក់ស្លាប់នៅឆ្នាំ២០៣០ប្រសិនបើពិភពលោក បរាជ័យក្នុងការដោះស្រាយបញ្ហាពិភពលោកឡើងកម្ដៅ។

របាយការណ៍នេះបានអះអាងថា ជាង៩០%នៃអ្នកស្លាប់នោះនឹងកើតមាននៅក្នុង បណ្ដាប្រទេសកំពុងអភិវឌ្ឍ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់បណ្ដាលមកពី កត្តាមនុស្ស និងកត្តាសេដ្ឋកិច្ច។

របាយការណ៍នេះត្រូវបានធ្វើឡើងដោយប្រទេសជាដៃគូចំនួន២០ប្រទេសនៃបណ្ដាប្រទេស កំពុងអភិវឌ្ឍដែលបានកំពុងរងនូវការគំរាម កំហែងពីការផ្លាស់ប្ដូរយ៉ាងលឿន នៃអាកាសធាតុ។

លោក Ross Mountain មកពីអង្គការមនុស្សធម៌ DARA បានមានប្រសាសន៍ប្រាប់ Radio Australia ថា បណ្ដាប្រទេសក្រីក្របំផុតគឺជាអ្នកងាយរងគ្រោះជាងគេ ហើយជា ផលប្រយោជន៍របស់រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងនោះដែលត្រូវតែ មានវិធានការ ចំពោះបញ្ហានេះចាប់ពីពេលឥឡូវនេះទៅ៕ (Radio Australia )

Related Articles

Back to top button
Close
Close