លោកប្រធានាធិបតីអ៊ីរ៉ង់ដៀលត្មះប្រទេសអ៊ីស្រាអែល និងស្តីបន្ទោសបស្ចិមលោក
ក៏ដូចជារៀងរាល់ឆ្នំា មហាសន្និបាតអង្គការសហប្រជាជាតិគឺជាឱកាសតែមួយ គត់ដែលអនុញ្ញាតឲ្យ ថ្នាក់ដឹកនំាប្រទេសនីមួយៗក្នុងលោកឡើងថ្លែង សុន្ទរកថា ម្នាក់ម្តងៗ។ សម្រាប់ប្រទេសអ៊ីរ៉ង់ លោកប្រធានាធិបតីអ៊ីរ៉ង់Mahmoud Ahmadinejad បានឡើងថ្លែងសុន្ទរកថាចុងក្រោយរបស់ខ្លួន។ សុន្ទរកថាដែល នៅឆ្នំានេះ លោក Ahmadinejad ហាក់ដូចជាបានប្រើសម្លេងស្លូតជាមុន។ តែយ៉ាងណាក៏ដោយ និងក៏ដូចជាសព្វមួយដង ប្រមុខរដ្ឋអ៊ីរ៉ង់មិនញញើតនឹង និយាយ វាយប្រហារក្រុមប្រទេស មហាអំណាច-ត្រួតត្រា ពិសេសប្រទេសអ៊ីស្រាអែល ដែលជាសត្រូវ ស៊ីសាច់ហុតឈាមរបស់អ៊ីរ៉ង់។
នៅក្នុងសុន្ទរកថាចុងក្រោយរបស់ខ្លួននៅលើវេទិកានៃមហាសន្និបាតអង្គការ សហប្រជាជាតិឆ្នំា២០១២នេះលោកប្រធានាធិបតីអ៊ីរ៉ង់Mahmoud Ahmadinejad បានថ្លែងនូវសុន្ទរកថាមួយដែលមិនសូវមានលក្ខណៈវាយប្រហារបស្ចិមលោក ខ្លំាងៗដូចឆ្នំាមុនៗឡើយ។ក៏ប៉ុន្តែ និងក៏ដូចជាសព្វមួយដង ក្រុមគណៈប្រតិភូ អាមេរិកំាង និងអ៊ីស្រាអែលបានសម្រេចចិត្តមិនចូលស្តាប់សុន្ទរកថារបស់លោក Mahmoud Ahmadinejad ទេ។ដោយបានចាត់ទុកអ៊ីរ៉ង់ ជាប្រទេសដែលមានអារ្យ ធម៌បុរាណ លោក Mahmoud Ahmadinejad បានឧទ្ទិសសន្តិភាពក្រោមការ ឧបត្ថម្ភពីព្យាការី Mahomet។ យោងតាមលោក Ahmadinejad គួរឲ្យស្តាយ ណាស់ដែលក្រុមប្រទេសមហាអំណាចមួយចំនួនមិនមានសីលធម៌នៅ ក្នុង ទង្វើរបស់ ខ្លួន និងគិតតែស្វែងរកឧត្តមភាពដើម្បីត្រួតត្រាប្រទេសដទៃ។
ជាថ្មីម្តងទៀត លោកប្រធានាធិបតីអ៊ីរ៉ង់បានបញ្ជាក់ពីសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់ ក្នុង ការបំពាក់នុយក្លេអ៊ែរស៊ីវិល។ ទន្ទឹមគ្នានេះ លោក Ahmadinejad ក៏បាន ឆ្លៀតនិយាយវាយប្រហារអ៊ីស្រាអែល ថាជាអ្នកគ្មានអារ្យធម៌ និងដែលតែងតែ គំរាម អ៊ីរ៉ង់ តាមផ្លូវយោធា។ អ្វីជាការកត់សម្គាល់ សុន្ទរកថារបស់លោកប្រមុខ រដ្ឋ អ៊ីរ៉ង់ឆ្នំានេះហាក់ដូចជាពុំសូវមាន លក្ខណៈជ្រុលហួសហេតុប៉ុន្មានទេ។ ក្រៅពីអវត្តមានរបស់ក្រុមគណៈប្រតិភូអាមេរិកំាង និងអ៊ីស្រាអែល ក្រុមគណៈប្រតិ ភូអឺរ៉ុបមានបារំាង អង់គ្លេស និងអាល្លឺម៉ង់បានអង្គុយស្តាប់សុន្ទរកថា របស់ លោក Mahmoud Ahmadinejad រហូតដល់ចប់។
ជាមួយគ្នានេះ សហភាពអឺរ៉ុបក៏កំពុងត្រៀមអនុម័តទ័ណ្ឌកម្មថ្មីទៀតប្រឆំាង ប្រទេស អ៊ីរ៉ង់ រីឯប្រទេសអ៊ីស្រាអែលវិញ ក៏នៅគំរាមវាយប្រហារតាមផ្លូវយោធាលើ ទីតំាងមជ្ឈមណ្ឌលនុយក្លេអ៊ែររបស់ អ៊ីរ៉ង់ដែរ។
នៅទីបញ្ចប់នៃសុន្ទរកថា លោក Mahmoud Ahmadinejad បានប្រាប់ចង់ឲ្យ មានការដោះស្រាយបញ្ហាដោយសន្តិវិធីមុននឹងបួងសួងជាថ្មីម្តងទៀត ពី ព្យាការី Mahomet និងបន្ទាប់មក លោក Ahmadinejad បានចាកចេញពីសាល ប្រជុំក្រោមស្នូរទះដៃពីសំណាក់គណៈប្រតិភូជាច្រើនរូប៕ដោយគួច គន្ធារ៉ា (RFI)