​កម្ពុជាឆ្ពោះទៅរកការ​​​ក​សាងសហគមន៍​​សេដ្ឋកិច្ចអាស៊ាន​​នៅឆ្នាំ២០១៥

Cambodia News

ដោយ៖ ហេង នាង

សៀមរាប៖ នៅថ្ងៃទី២៦ កញ្ញា ២០១២ នៅសណ្ឋាគារអប្សរាអង្គរ រីសត ក្រុងសៀមរាប ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយអំពីការអនុវត្តស្មារតីកិច្ច ព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន ដើម្បីឆ្ពោះទៅរកការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ខាងមុខនេះ។

សិក្ខាសាលានេះមានការអញ្ចើញចូលរួមពី លោក សំ ព្រហ្មនា រដ្ឋលេខាធិការក្រសួង ទេសចរណ៍ លោក ប៊ុន ថារិទ្ធ អភិបាលរងខេត្តសៀមរាប ព្រមទាំងសិស្ស និស្សិត ដែលពាក់ព័ន្ធ នឹងសេវាខាងវិស័យទេសចរណ៍សរុបប្រមាណជាង ៤០០នាក់។

លោក សំ ព្រហ្មនា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ការរីកចំរើននៃវិស័យទេសចរណ៍របស់កម្ពុជាដែលកំពុងមានកំណើន និងលេចធ្លោឡើងជាគោលដៅ ថ្មីប្រកបដោយសក្ដានុពលជាមួយនឹងឧត្ដមភាពប្រៀបធៀប និងប្រកួតប្រជែងខ្ពស់ឈរលើមូលដ្ឋាន នៃសម្បត្ដិវប្បធម៌ និងធនធានធម្មជាតិដ៏ច្រើននេះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យ ដែលមានការរីកចំរើនគួរជាទីមោទនៈ។

លោក សំ ព្រហ្មនា បានបន្តថា យើងអាចនិយាយបានថា វិស័យទេសចរណ៍កម្ពុជាបានបង្កើត និងបង្កើននូវឱកាសការងារ យ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា ខណៈដែលយើង មានចំនួនប្រជាជនសកម្មច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជនសរុប ជាង ៧ លាននាក់។

តាមរយៈការរីកចំរើននៃវិស័យទេសចរនេះបានណ៍នេះបាន បង្កើនឱកាសការងារ និងបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹង ដល់ការគាំពារអភិរក្ស សម្បត្ដិ វប្បធម៌ និង ធនធានធម្មជាតិបានយ៉ាងមានប្រសិទ្ធិភាព៕

Related Articles

Back to top button
Close
Close