ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឆ្លើយតបនឹងការថ្លែងសុន្ទរកថារបស់អ្នកដឹកនាំតំបន់តៃវ៉ាន់ក្នុងខួប១ឆ្នាំនៃការឡើងកាន់មុខតំណែង

Cambodia News

        ថ្ងៃទី ២០ ខែឧសភា លោក Chen Binhua អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។ មានអ្នកសារព័ត៌មានសួរថា អ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិនបានថ្លែងសុន្ទរកថាក្នុងខួប១ឆ្នាំនៃការឡើងកាន់មុខតំណែង  ហើយបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីថ្លែងសុន្ទរកថា ។ តើក្រុមប្រឹក្សាកិច្ចការរដ្ឋចិនមានអធិប្បាយណាយ៉ាងចំពោះខ្លឹមសារពាក់ព័ន្ធនឹងទំនាក់ទំនងរវាងត្រើយទាំងសងខាងដែលលើកឡើងក្នុងសុន្ទរកថាជាច្រើនលើករបស់អ្នកដឹកនាំតំបន់តៃវ៉ាន់នាពេលថ្មីៗកន្លងទៅនេះ ?

        លោក Chen Binhua បានឆ្លើយតបថា សុន្ទរកថារបស់អ្នកដឹកនាំតំបន់តៃវ៉ាន់នៃប្រទេសចិននាពេលថ្មីៗកន្លងទៅនេះ  មួយផ្នែក គឺនៅតែទទូចប្រកាន់យកគោលជំហរអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងដើរតាមផ្លូវខុសឆ្គងដែល”ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើកម្លាំងបរទេស”និង”ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើកម្លាំងអាវុធ”ដដែល ហើយបានឃោសនាបំប៉ោងពី “ការគំរាមកំហែងពីតំបន់ដីគោកនៃប្រទេសចិន”  ដើម្បីញុះញង់ឱ្យត្រើយទាំងសងខាងបដិបក្ខគ្នា ជំរុញឱ្យសេដ្ឋកិច្ចនៃត្រើយទាំងសងខាងផ្តាច់ទំនាក់ទំនង ក៏ដូចជារារាំងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងត្រើយទាំងសងខាងទៀតផង ។ មួយផ្នែកទៀត ពួកគេក៏អះអាងថា រីករាយធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការជាមួយតំបន់ដីគោកនៃប្រទេចិន  ក្រោមបុរេល័ក្ខខ័ណ្ឌមាន “សេចក្តីថ្លៃថ្នូរស្មើភាពគ្នា ” ប៉ុនប៉ងរៀបចំឡើងវិញនូវការពិគ្រោះពិភាក្សាគ្នានិងកិច្ចសន្ទនារវាងត្រើយទាំងសងខាងលើមូលដ្ឋាន “ ទ្រឹស្តីថ្មីស្តីពីរដ្ឋពីរ ” ។ កលល្បិចនិយាយផ្សេងធ្វើផ្សឹងបែបនេះ គ្មានន័យអី្វនិងមិនបានការទេ គឺប្រាកដជានឹងទទួលបរាជ័យជាមិនខាន 

       មិនថាអ្នកដឹកនាំតំបន់តៃវ៉ាន់និយាយអី្វក្តី ក៏មិនអាចកែប្រែឋានៈនិងការពិត ដែលថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិននោះឡើយ ហើយក៏កាន់តែមិនអាចរារាំងនិន្នាការទូទៅនៃប្រវត្តិសាស្ត្រដែរ ពោលគឺមាតុប្រទេសចិនប្រាកដជាសម្រេចបាននូវការបង្រួបបង្រួមជាតិជាក់ជាមិនខាន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close