ស្តង់ដារផលិតនិងផ្សព្វផ្សាយ 5G ដែលដឹកនាំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនត្រូវបានចេញផ្សាយជាផ្លូវការដោយ ITU
Cambodia News/
រាយការណ៍ ITU-R BT.2550《សេណារីយ៉ូកម្មវិធី និងបច្ចេកវិទ្យាសំខាន់ៗសម្រាប់ការផលិតនិងការបញ្ជូនខ្លឹមសារវីដេអូ និងសំឡេងដោយផ្អែកលើបណ្តាញ 5G》ដែលជារបាយការណ៍ធ្វើបទបង្ហាញដែលដឹកនាំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហការចងក្រងជាមួយសហភាពអឺរ៉ុប (EBU)ត្រូវបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី ១៥ ខែឧសភានៅលើគេហទំព័ររបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) (https://www.itu.int/pub/R-REP-BT.2550-2025)។ នេះជារសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់ CGTN ក្នុងវិស័យស្តង់ដារបច្ចេកទេសវិទ្យុ និងទូរទស្សន៍អន្តរជាតិ ។ បច្ចេកវិទ្យារបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានក្លាយជាផ្នែកនិងការគាំទ្រដ៏សំខាន់នៃប្រព័ន្ធស្តង់ដារផលិតកម្ម និងការចាក់ផ្សាយភ្លឺច្បាស់UHDទូទាំងពិភពលោក ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក៏ជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកក្នុងចំនួនប្រកាសស្តង់ដារបច្ចេកទេសរបស់ ITU នៅលើវិស័យផលិតភ្លឺច្បាស់UHD ៕