កិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកប្រព្រឹត្តិទៅប្រកបដោយភាពស៊ីជម្រៅ

Cambodia News/

កិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានបើកធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៥ បានប្រព្រឹត្តិទៅប្រកបដោយភាពស្មោះត្រង់ស៊ីជម្រៅ។

លោក He Lifeng ប្រធានក្រុមភាគីចិនសម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកនិងជាឧបនាយករដ្ឋមន្រ្តីចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយគណៈប្រតិភូចិននៅយប់ថ្ងៃទី ១១ ខែឧសភាតាមម៉ោងក្នុងតំបន់ថា កិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិកលើកនេះបានប្រព្រឹត្តិទៅប្រកបដោយភាពស្មោះត្រង់ស៊ីជម្រៅនិងមានលក្ខណៈស្ថាបនា ភាគីទាំងពីរបានឈានដល់គំនិតឯកភាពដ៏សំខាន់ ពោលគឺកិច្ចពិភាក្សាទទួលបានវឌ្ឍនភាពជាក់ស្តែង។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើតយន្តការពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក។ ប្រទេសចិន និងសហរដ្ឋអាមេរិកនឹងកំណត់ពីការងារលម្អិតក្នុងពេលឆាប់ៗ ហើយនឹងចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចពិភាក្សានៅថ្ងៃទី ១២ ខែឧសភានេះ។

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១១ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក He Lifeng ប្រធានក្រុមភាគីចិននៃកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក និងជាឧបនាយករដ្ឋមន្ត្រីចិន  បានបើកធ្វើកិច្ចពិភាក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងលោកJamieson Greerតំណាងពាណិជ្ជកម្មអាមេរិកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ ស៊ីជម្រៅ និងមានលក្ខណៈស្ថាបនាកម្មស្តីពីការអនុវត្តគំនិតឯកភាពដ៏សំខាន់នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំនៃប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៧ ខែមករាឆ្នាំ២០២៥កន្លងទៅ ហើយបានឈានដល់គំនិតឯកភាពសំខាន់ៗមួយចំនួន ពោលគឺកិច្ចពិភាក្សានេះទទួលបានវឌ្ឍនភាពជាក់ស្តែង ។

លោក He Lifeng បានថ្លែងថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមនិងលំហ កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ។ ការរក្សាបាននូវការអភិវឌ្ឍប្រកបដោភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក វាសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ហើយក៏មានអំណោយផលដល់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ ភាគីទាំងពីរគួរតែស្វែងរកឱ្យស៊ីជម្រៅនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ជំរុញការអភិវឌ្ឍនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិកឱ្យទទួលបានការវិវឌ្ឍថ្មីឥតឈប់ឈរ ដើម្បីដាក់បញ្ចូលភាពប្រាកដប្រជា និងស្ថិរភាពបន្ថែមទៀតទៅក្នុងសេដ្ឋកិច្ចពិភពលោក។

ភាគីទាំងពីរចិន និងសហរដ្ឋអាមេរិកក៏បានយល់ព្រមជាឯកច្ឆន្ទនូវការបង្កើតយន្តការពិគ្រោះពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរក្សាការប្រាស្រ័យទាក់ទងចំពោះកង្វល់រៀងៗខ្លួនក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close