មេ​បក្ស​ប្រឆាំង​ភូមា​គ្រោង​ធ្វើ​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​អាម៉េរិក​ដើម្បី​ទទួល​រង្វាន់​កិត្តិយស

លោកស្រី អាំង សានស៊ូជី នឹងធ្វើដំណើរទៅសហរដ្ឋអាម៉េរិកនៅថ្ងៃអាទិត្យ សប្តាហ៍នេះ ដើម្បីទទួលមេដាយមាសរដ្ឋសភាអាម៉េរិក ដែលជាជំនូនតំណាងដល់ ការផ្តល់កិត្តិយសខ្ពង់ខ្ពស់បំផុតពីសំណាក់ រដ្ឋសភាអាម៉េរិក។

សមាជិកសភាអាម៉េរិក បានបោះឆ្នោតជ្រើសរើសលោកស្រីអាំង សានស៊ូជី ដើម្បី ទទួលមេដាយមាសនេះតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ បើទោះជាលទ្ធភាពនៃការចាក ចេញពីប្រទេសភូមារបស់មេដឹកនាំបក្ស ប្រឆាំងរូបនេះ នៅពុំទាន់ច្បាស់លាស់នៅ ឡើយក្តី។

លោកស្រី អាំង សានស៊ូជី ទទួលបានការអញ្ជើញឲ្យធ្វើដំណើរទៅអាម៉េរិក ពី លោកស្រី Hillary Clinton នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិករូបនេះ ធ្វើដំណើរទស្សនៈកិច្ចក្នុងប្រទេសភូមាកាលពីខែធ្នូ ឆ្នាំមុន។

គម្រោង ទស្សនៈកិច្ចនេះ ជាការធ្វើដំណើរទៅអាម៉េរិកលើកទីមួយចំពោះលោក ស្រីអាំង សានស៊ូជី ចាប់តាំងពីលោកស្រីរងការឃុំខ្លួននៅក្នុងគេហដ្ឋានក្នុងឆ្នាំ ១៩៩០មកនោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close