ក្លិបអ្នកកាសែតកម្ពុជា និងក្រសួងអធិការកិច្ច រៀបចំវេទិកាពិភាក្សាលើប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានកិច្ចសហការពីក្រសួងអធិការកិច្ច នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំវេទិការពិភាក្សា​លើ​ប្រធានបទ​ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់» ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា ដែល​ប្រព្រឹត្តិទៅ ​នៅក្រសួងអធិការកិច្ច។

លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានលើកឡើងថា អាចចាត់ទុកថានេះជាលើកទី១ដែល ក.អ.ក រៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ច ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការកិច្ចលើគ្រប់វិស័យនៅកម្ពុជា សំដៅបង្ការទប់ ស្កាត់កែលម្អនឹងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។

ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតី និងវាគ្មិនក្នុង វេទិកាពិភាក្សានេះ ហើយ ឯកឧត្តម បានពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារ កំណែទម្រង់ បញ្ហាប្រឈមរួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន។

ក.អ.ក ចាត់ទុកវេទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយក៏ជាឱកាសក្នុងការ លើកឡើងនូវចម្ងល់ផ្សេងៗទាក់ទងនឹងការងារអធិការកិច្ចផងដែរ៕

Related Articles

Back to top button
Close
Close