សម្តេច​តេជោ ៖ ទឹក​ជំនន់​នៅ​អាមេរិក​ និង​អឺរ៉ុប​អត់​មាន​អ្នក​និយាយ ​ចម្លែក​នៅ​ស្រុក​ខ្មែរ​នាំ​គ្នា​វាយ​ប្រហារ​រាជ​រដ្ឋាភិបាល​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​សម្តែង​ការ​ហួស​ចិត្ត​ចំពោះ​ការ​យក​ប្រធាន​បទ​ជំនន់​ទឹក​ភ្លៀង​នៅ​កម្ពុជា​មកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ដោយឡែកជំនន់ទឹកភ្លៀងដែលកំពុងវាយប្រហារនៅអាមេរិក និងអឺរ៉ុប​បែរ​ជា​គ្មាន​អ្នក​វាយប្រហារទៅវិញ។

សម្តេចតេជោបានសរសេរនៅក្នុងបណ្តោញសង្គម Twitter ដោយ​ភ្ជាប់​ជា​មួយ​នឹង​រូប​ថត​សម្តេច​ហែល​ទឹក​កម្សាន្ត​លេង​នៅ​ខេត្ត​ព្រះ​សីហនុដូច្នេះថា៖ «ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មីល្លីម៉ែត្រមិនធ្លាប់មានបែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល»។

គួររំលឹកថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញគ្របដណ្តប់ដោយជំនន់ទឹកភ្លៀងដែលមានកម្ពស់រហូតដល់ ១៥៣មីលីម៉ែត្រដែលកម្ពស់ទឹកជំនន់នេះគឺមិនធ្លាប់មាននៅរយៈពេល ៣ឆ្នាំចុងក្រោយនេះ បណ្តាលឱ្យលិចផ្ទះពលរដ្ឋ ហើយ​ពល​រដ្ឋដែលមានផ្ទះនៅក្បែរប្រឡាយលូទឹកស្អុយក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។

ជំនន់​ទឹកភ្លៀង​នៅ​ថ្ងៃ​នោះ​ក៏​បង្កើត​បាន​ជា​ប្រធាន​បទដ៏ក្តៅគគុក ដោយ​ពល​រដ្ឋខ្លះ​បាន​បន្ទោស​ទៅ​រាជ​រដ្ឋាភិបាល​ថា​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​ទឹក​ជន់​លិច​ទីក្រុង​នេះ​គឺ​បណ្តាល​មក​ពីលុបបឹងនានានៅរាជធានីភ្នំពេញ៕

Related Articles

Back to top button
Close
Close