ថៃ៖ គណបក្សប្រឆាំង ផ្ដួលគណបក្សគាំទ្រដោយយោធា ​ក្នុង​ការ​បោះឆ្នោត

សារព័ត៌មាន​ Cambodia News/

បាងកក៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា គណបក្សប្រឆាំងធំៗនៅក្នុងប្រទេសថៃ បាន​ទទួល​ជ័យជម្នះយ៉ាងងាយស្រួលលើគណបក្សរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍កន្លងទៅនេះ។ ​

បើតាមលទ្ធផលបោះឆ្នោតរាប់បាន ៩៧ភាគរយ គណបក្សចលនាឆ្ពោះទៅមុខ (MFP) បានទទួលអាសនៈច្រើនជាងគេ ដោយនាំមុខគណបក្សភឿថៃ ដែល ឈរនៅលំដាប់លេខ២ រីឯគណបក្សគំាទ្រដោយយោធា គឺគណបក្ស Palang Pracharath របស់លោក ប្រាវីត ឈរនៅលំដាប់ទី៤ និងគណបក្សថៃរួបរួមជាតិ របស់លោក ប្រាយុទ្ធ នៅលេខរៀងទី៥ឯណោះ។

លទ្ធផលបោះឆ្នោតនេះ បានបង្ហាញដែរថាគណបក្សចលនាឆ្ពោះទៅមុខទទួលបានអាសនៈនៅឯរដ្ឋសភា ឬសភាជាន់ទាបចំនួន ១៥១អាសនៈ ភឿថៃបាន ១៤១អាសនៈ ហើយគណបក្ស Palang Pracharath បានត្រឹមតែ៤១អាសនៈ និងគណបក្សថៃរួបរួមជាតិ បាន ៣៦អាសនៈតែប៉ុណ្ណោះ។ ចំណែកឯគណបក្សភូមិចៃថៃ (Bhumjaithai Party) ទទួលបាន៧០អាសនៈដោយឈរនៅលំដាប់ទី៣។

តែទោះជាបែបនេះក្ដី លទ្ធផលបោះឆ្នោតនេះមិនទាន់អាចសម្រេចបានថាតើនរណានឹងក្លាយជានាយករដ្ឋមន្ត្រី ឬក៏នរណាអាចនឹងបង្កើតរដ្ឋាភិបាល បាននៅឡើយទេ៕

 

Related Articles

Back to top button
Close
Close