ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងទៅទស្សនកិច្ចនៅថៃដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវ​ការ​នៅ​ប្រទេស​ថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ​ តបតាមការអញ្ជើញរបស់ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីការបរទេសថៃ។

សេចក្តីប្រកាសដដែលបាន​បន្ត​ឲ្យ​ដឹង​ថា ក្នុង​ដំណើរបំពេញ​ទស្សន​កិច្ច​នេះ ឧបនាយករដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ល។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សា ផងដែរ៕

 

Related Articles

Back to top button
Close
Close