រលកកម្ដៅដ៏ក្ដៅបំផុតមួយ កំពុងកើតមាននៅភាគខាងជើងប្រទេសឥណ្ឌា
ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់កម្រិត ៤៩.២ អង្សាសេ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 17, 2022/
ញូដេលី ៖ រលកកម្ដៅដ៏ក្ដៅបំផុតមួយ កំពុងកើតមាននៅភាគខាងជើងប្រទេសឥណ្ឌា ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់កម្រិត ៤៩.២ អង្សាសេ នៅផ្នែកខ្លះនៃរដ្ឋធានីដេលី ខណនេះជារលកកម្ដៅលើកទី ៥ ក្នុងរដ្ឋធានី ចាប់តាំងពីខែមីនា មក។
មន្ត្រីនៅតាមតំបន់ជាច្រើនក្នុងប្រទេសនេះ ក៏បានស្នើឱ្យប្រជាជនមានការប្រុងប្រយ័ត្ន ដោយសារតែសីតុណ្ហភាពដែលត្រូវបានកំណត់មានកម្រិតខ្ពស់ខ្លាំង។
មន្ត្រីដដែលបានព្រមានថា កម្ដៅអាចបង្កជាក្តីបារម្ភដល់សុខភាពសម្រាប់ជនងាយរងគ្រោះ រួមមានទារក ចាស់ជរា និងអ្នកមានជំងឺរ៉ាំរ៉ៃផងដែរ។
សូមជម្រាបថា នេះជាការកើនឡើងកម្ដៅដ៏ខ្ពស់បំផុតមួយរបស់ប្រទេសឥណ្ឌា ខណកន្លងទៅសីតុណ្ហភាពក្ដៅបំផុតរបស់ឥណ្ឌា ឡើងខ្ពស់ត្រឹម ៤០ អង្សាសេប៉ុណ្ណោះ៕