UN ៖ ដោយសារភ្លើងសង្គ្រាមជនភៀសខ្លួននៅក្នុងប្រទេសអ៊ុយក្រែន​កើនដល់ ៨លាននាក់

សារព័ត៌មាន​ Cambodia News/

ឮថ្ងៃចេញផ្សាយៈ May 11, 2022/

ហ្សឺណែវ ៖ កាលពីថ្ងៃអង្គារម្សិលមិញ អង្គការសហប្រជាជាតិបាននិយាយ​នេះថា មនុស្សជាង ៨លាននាក់ហើយ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា បានផ្លាស់ទីលំនៅក្នុងប្រទេស ដោយសារសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ប៉ុន្តែ​បន្តស្នាក់នៅក្នុងប្រទេស។

តួលេខនៃចំនួនជនភៀសខ្លួនផ្ទៃក្នុង ដែលចេញដោយអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ កាលពី ថ្ងៃទី០៣ ខែឧសភា គឺមានចំនួនប្រមាណ ៧.៧លាននាក់ ដែលនេះមានន័យថា បានកើនជាង ៣សែននាក់ក្នុងរយៈ​ពេលមួយសប្តាហ៍ចុងក្រោយនេះ៕

 

Related Articles

Back to top button
Close
Close