សារធាតុផ្សំគ្រឿងញៀន​​​ជាង៤តោនត្រូវបាន​​​បន្សាបឲ្យទៅជាទឹក

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅថ្ងៃទី២៩ សីហា ២០១២នៅក្នុងភូមិក្ដីតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបានរៀបចំពិធីបន្សាបសារធាតុ ផ្សំគ្រឿងញៀនប្រមាណ៤តោនឲ្យទៅជាទឹក។ ពិធីនេះមានការចូលរួមពីសំណាក់ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម កែប ជុតិមា។

អគ្គលេខាធិការរងនៃអាជ្ញាធរប្រយុទ្ធប្រឆាំគ្រឿងញៀន លោក មាស វិរិទ្ធ បានឱ្យដឹងថា សារធាតុផ្សំគ្រឿងញៀនជាង ៤តោនត្រូវ បានបន្សាបនៅពេលនេះ ហើយចំពោះសារធាតុផ្សំគ្រឿងញៀនជាង ៤តោនផ្សេងទៀតនឹងត្រូវបន្សាបក្នុងរយៈពេល ១សបា្ដហ៍ ខាងមុខទៀតស្ថិតនៅខណ្ឌសែនសុខ ។

សារធាតុផ្សំគ្រឿងញៀនជាង ១០តោន ត្រូវបានដុតបំផ្លាញ និងបន្សាប បន្ទាប់ពីសមត្ថកិច្ចពាក់ព័ន្ធ ដឹកនាំដោយមន្ដ្រីស្ថាប័នតុលា ការ ធ្វើការបង្ក្រាប និងរឹបអូសកាលពីពេលកន្លងទៅនោះ ៕

Related Articles

Back to top button
Close
Close