ក្លិប​អ្នកកា​សែត​កម្ពុជា​ បាន​ចង​ក្រង​ក្រម​សីលធម៌ ​និង​ធ្វើ​បច្ចុប្បន្នភាព​លើ​ចំណុច​មួយ​ចំនួន​ ដើម្បី​ជា​ជំនួយ​ស្មារ​តីដល់​អ្នកសារ​ព័ត៌​មាន​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជាសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនទទួល​បានការបណ្តុះបណ្តាល​ផ្នែក​វិជ្ជា​ជីវ:​សារព័ត៌​មាន​និង​ប្រតិ​បត្តិក្រមសីលធម៌បានត្រឹមត្រូវ ប៉ុន្តែមួយចំនួនទៀតនៅមាន​​​កម្រិត ឬ​មិនបាន​អនុវត្ត​ទៅតាម​វិជ្ជា​ជីវៈ​និង​ក្រម​សីល​ធម៌​នៅ​ឡើយ ​ ដែលជាហេតុធ្វើឲ្យការផ្សព្វ​ផ្សាយរបស់ខ្លួន​នៅ​មាន​កម្រិត​ ហើយពេលខ្លះទៀត ក៏ទទួល​រង​នូវ​ការ​រិះ​គន់​ពី​សាធារណ​ជន​យ៉ាង​ខ្លាំង។

ដូចនេះវាជាការចាំបាច់ណាស់​សម្រាប់អ្នកសារព័ត៌មានដែលត្រូវប្រកាន់ខ្ជាប់នូវ​វិជ្ជា​ជីវៈ​និង​ក្រម​សីល​ធម៌​ដើម្បី​ធ្វើ​ឲ្យ​ការផ្សព្វ​ផ្សាយ​របស់ខ្លួនមានតម្លៃ ជាប្រយោជន៍ដល់សាធារណៈ ដល់សង្គមជាតិ និងជាពិសេសទទួលបានជំនឿទុកចិត្តពីមហាជនទូទៅ។

ដើម្បីជាជំនួយស្មារតីដល់អ្នកសារព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជាបានចងក្រងខ្លឹមសារក្រមសីលធម៌ និង​បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​ចំណុច​មួយ​ចំនួនសំដៅធ្វើយ៉ាងណាឲ្យ​ការងាររបស់អ្នកសារព័ត៌មាន​កាន់តែ​មាន​គុណតម្លៃ និង​ក្លាយ​ជា​​ប្រយោជន៍​ពិត​ប្រាក​ដដល់​មហាជន និងសង្គមទាំងមូល៕

 

 

Related Articles

Back to top button
Close
Close