រុស្ស៉ីបានប្រាប់ពិភពលោកទាំងមូលកុំឱ្យមើលស្រាលពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែ

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ April 26, 2022

រុស្ស៊ី ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រុស្ស៉ីបានប្រាប់ពិភពលោកទាំងមូលកុំឱ្យមើលស្រាលពីហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែ ព្រមទាំងព្រមានថា អាវុធដែលលោកខាងលិច បញ្ជូនឱ្យអ៊ុយក្រែននឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់របស់ខ្លួន។

ការព្រមានខាងលើនេះធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៉ី នៅថ្ងៃចន្ទសប្ដាហ៍នេះ។

លោក ឡារ៉ូវបានព្រមានដូច្នេះថា «បច្ចុប្បន្ន, ហានិភ័យមានច្រើនសន្ធឹកសន្ធាប់។ ខ្ញុំមិនចង់ឃើញហានិភ័យ បែបនេះទេ តែមានមនុស្សមួយចំនួនប្រហែលចូលចិត្តបែបនោះ។ គ្រោះថ្នាក់គឺមានពិតប្រាកដ ហើយយើងមិនត្រូវមើលស្រាលវាឡើយ»។
លោក ឡារ៉ូវ បានធ្វើការកត់សម្គាល់បែបនេះឆ្លើយតបទៅនឹងសំណួរពីសារសំខាន់នៃការបញ្ចៀសសង្រ្គាមលោកលើកទី៣ ឬសង្រ្គាមនុយក្លេអ៊ែរ និងថាតើ ស្ថានភាពបច្ចុប្បន្ន មានសភាពធ្ងន់ធ្ងរជាងវិបត្តិមីស៊ីលគុយបា រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៦២ ដែរឬក៏យ៉ាងណា៕

Related Articles

Back to top button
Close
Close