សម្តេចតេជោ ចេញអនុក្រឹត្យស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 27, 2021
ភ្នំពេញ ៖ តាមអនុក្រឹត្យដែលបណ្តាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី២៧ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។
អនុក្រឹត្យនេះ កំណត់អំពីការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ.» (Cambodia Data Exchange “CamDX”) ប្រកបដោយសុវត្ថិភាព តម្លាភាព និង គណនេយ្យភាព ព្រមទាំងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា៕