អ្នកភូមិបឹងកក់ និង​​​​​​បុរីកីឡាដាក់ញត្តិ​​​​ទៅស្ថានទូតមហា​​​​អំណាចសុំឲ្យជួយ​​​អ្នកជាប់ឃុំ

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៧ កញ្ញា ២០១២នេះ ក្រុមប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡា ដែលដឹកនាំដោយក្រុមក្មេងៗតូចៗ បានទៅដាក់ ញត្តិ នៅស្ថានទូតអាមេរិក ជប៉ុន និងសហភាពអឺរ៉ុប ព្រមទាំងស្ថានទូតប្រទេសមហាអំណាចមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ឲ្យអាជ្ញាធរកម្ពុជាដោះលែងស្ត្រីអ្នកបឹងកក់ ម្នាក់ និងអ្នកបុរីកីឡាម្នាក់ចេញពីពន្ធនាគារ។

អ្នកស្រី យ៉ោម បុប្ផា ដែលជាអ្នកភូមិបឹងកក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទប្រើអំពើហិង្សាដោយចេតនា កាលពីថ្ងៃ៤ កញ្ញា ២០១២។ ចំណែកអ្នកស្រី ទឹម សាក់មុន្នី  ជាអ្នកភូមិបុរីកីឡា ក៏ត្រូវបានតុលាការក្រុង សម្រេចឃុំខ្លួនកាលពីព្រឹកថ្ងៃទី៥ កញ្ញា ២០១២៣ តាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។

យ៉ាងណាក៏ដោយ ក្នុងករណីរឿងឃុំខ្លួនស្ត្រីអ្នកតវ៉ាដីធ្លីនៅបឹងកក់ និងនៅបុរីកីឡាទាំងពីរនេះ ត្រូវបានមន្ត្រីតុលាការក្រុងភ្នំពេញ អះអាងថា មិនជាប់ពាក់ព័ន្ធនឹងការតវ៉ាដីធ្លីទេ តែវាគឺជារឿងព្រហ្មទណ្ឌ ដែលស្ត្រីទាំងពីរបានប្រព្រឹត្តបទល្មើសច្បាប់ប៉ុណ្ណោះ៕

Related Articles

Back to top button
Close
Close