​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពី​បទ​ចែក​ចាយ​គ្រឿង​ញៀន

ភ្នំពេញ ៖ កាលពី វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣ ធ្នូ ២០១២ កម្លាំងនគរបាលផ្នែកព្រហ្ម ទណ្ឌខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ពីបទចែកចាយគ្រឿងញៀន ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយរឹបអូសថ្នាំញៀនប្រភេទម៉ាទឹកកក ៨កញ្ចប់តូច ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឱ្យដឹងថាជនសង្ស័យ មានឈ្មោះង្វៀង ធើសឡឺយ អាយុ២០ឆ្នាំ ជាជនជាតិវៀតណាម រស់នៅផ្ទះជួល ភូមិ សាមគ្គី តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ។ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ៕

ដោយ៖ ហេង នាង

ជនសង្ស័យដែលត្រូវគរបាលឃាត់ខ្លួន (រូប dap)។

Related Articles

Back to top button
Close
Close