ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ចំនួន១៧៦៦៩ករណីទៀត និងស្លាប់១៦៥នាក់
សារព័ត៌មាន Cambodia News/
ថៃ (២៩ កក្កដា ២០២១) ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលថៃបានប្រកាសពីការស្លាប់ដោយសារជំងឺកូវីដ១៩ មានច្រើនរហូតទៅដល់១៦៥ នាក់ និងមានករណីឆ្លងថ្មីចំនួន ១៧៦៦៩ ករណីក្នុងមួយថ្ងៃៗក្នុងរយៈពេល ២៤ ម៉ោង។
អាជ្ញាធរសុខាភិបាលថៃ បានប្រកាសថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ គឺមាន ១៧.៤០៨ ករណីជាប្រជាជនទូទៅនិង២៦១នាក់ក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ។
ចាប់តាំងពីថ្ងៃទី ១ ខែមេសា ការផ្ទុះឡើងរលកទី ៣ នៃ Covid-19 ធ្វើឲ្យអ្នកឆ្លងសរុបចំនួន ៥៣២.១៦៧ នាក់ ក្នុងនោះ ៣៥២.៨៦៤ នាក់បានជាសះស្បើយឡើងវិញ។
ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅឆ្នាំមុនមានករណីឆ្លងសរុប ចំនួន ៥៦១.០៣០ ករណីក្នុងនោះ ៣៧០.៤៩២ នាក់បានជាសះស្បើយ។ ចំនួនអ្នកស្លាប់មានដល់ ៤.៤៦៨ នាក់ក្នុងរលកទី ៣ នាំឲ្យអ្នកស្លាប់សរុប ៤.៥៦២ នាក់ចាប់ពីជំងឺរាតត្បាតកាលពីឆ្នាំមុន៕