វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន

សារព័ត៌មាន Cambodia news/

វៀតណាម (១៥ កក្កដា ២០២១) ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ២,៩៣៤ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។

បើតាមក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២,៩២៤ជាករណីឆ្លងនៅក្នុងស្រុក និងមាន១០នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ២,២២៩ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៣៧,៤៣៤នាក់ ក្នុងនោះស្លាប់១៣០នាក់ និងជាសះស្បើយ ៩,៦២៤នាក់៕

Related Articles

Back to top button
Close
Close