កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៧៨នាក់ ខណៈជាសះស្បើយ៧៦៣នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២២ មិថុនា ២០២១) ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៧៨នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៧៦៣នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១៨នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៤,១២៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៣៨,៧៦៦នាក់ ស្លាប់៤៥៩នាក់៕